Comment are off
ស្ថានភាពអតិផរណានៅខែ មេសា ឆ្នាំ២០១៦
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែមេសា ឆ្នាំ២០១៦ បានកើនឡើង ១,៥% ធៀបនឹងខែកន្លងទៅ និងបានកើនឡើង ២,៨% ធៀបនឹង១២ខែមុន។ នៅខែមេសា ឆ្នាំ២០១៦ សន្ទស្សន៍ថ្លៃនៃក្រុមទំនិញមួយចំនួនមានការកើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងខែមុនដូចជា សន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងកើនឡើង ២,៤% ក្នុងនោះថ្លៃអង្ករកើនឡើង ១,០% ថ្លៃសាច់មាន់កើនឡើង ១,៧% ថ្លៃត្រីស្រស់កើនឡើង ២,៦% ថ្លៃបន្លែកើនឡើង ៧,៣% ថ្លៃផ្លែឈើកើនឡើង ៦,៥% និងសន្ទស្សន៍ថ្លៃសំលៀកបំពាក់និងស្បែកជើងកើនឡើង ១,៤% ដោយសារមានការកើនឡើងតម្រូវការប្រើប្រាស់ ក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ ប៉ុន្តែក្នុងនោះក៏មានសន្ទស្សន៍ថ្លៃគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំបានថយចុះ ០,៨%ដែរ។
ទាញយកឯកសារ