ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

 

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលស្ថិតក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន បំពេញ​ មុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារសម្របសម្រួលអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលសកម្មភាពការងារ លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួលការងារជាមួយអង្គភាពមូលដ្ឋានផ្សេងទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរួមមានសាខាគយនិងរដ្ឋាករ រតនាគារ និងសាខាពន្ធដារ
  • សម្របសម្រួលនិងជំរុញ ប្រសិទ្ធភាពនិងគណនេយ្យភាពនៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ
  • ពង្រឹងអភិបាលកិច្ច លើការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ផ្សព្វផ្សាយនិងណែនាំអនុវត្ត គោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានជាអាទិ៍ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ប្រព័ន្ធបៀវត្ស
  • ចូលរួមពង្រឹង និងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុដែលមានជាអាទិ៍ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
  • រៀបចំផែនការពង្រឹង និងកសាងសមត្ថភាពពាក់ព័ន្ធជំនាញគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការក្រោមឱវាទ មន្ត្រីនៃបណ្តាមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលកាន់កាប់និងប្រើប្រាស់នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញ ការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិការបស់មន្ទីរជំនាញ និងថវិការបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • ចូលរួមរៀបចំនិងអនុវត្ត គោលនយោបាយចំណូល-ចំណាយ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ
  • ចូលរួមគ្រប់គ្រង និងត្រួតពិនិត្យលើកិច្ចលទ្ធកម្មសាធារណៈ ដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ចូលរួមដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • ចុះបញ្ជីអ្នកដេញថ្លៃ ដែលចូលរួមដេញថ្លៃនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • គ្រប់គ្រងនិងថែរក្សារាល់ឯកសារ និងណែនាំអនុវត្តបទដ្ឋានបច្ចេកទេសផ្សេងៗ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចដាក់ឱ្យអនុវត្ត
  • ផ្តល់កិច្ចសហការ ដល់កិច្ចដំណើរការសវនកម្ម និងអធិការកិច្ច នៅមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឬ តាមការចាំបាច់ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពីស្ថានភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

ការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ៖

ក. សម្រាប់ការងារបុគ្គលិក៖

  • គ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទ ដោយទំនាក់ទំនងជាមួយនាយកដ្ឋានបុគ្គលិក និងបណ្តាអង្គភាពដែលមានការពាក់ព័ន្ធ
  • រៀបចំនិងអនុវត្តរាល់លិខិតរដ្ឋបាល សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការ
  • គ្រប់គ្រងនិងការតាមដានស្ថានភាពក្របខណ្ឌមន្ត្រីរាជការ
  • បែងចែកភារកិច្ចជូនមន្ត្រីរាជការ ស្របតាមរចនាសម្ព័ន្ធរបស់អង្គភាព
  • ណែនាំដល់មន្ត្រីរាជការ ឱ្យអនុវត្តបទបញ្ជាស្តីពីកាតព្វកិច្ចរបស់មន្ត្រីរាជការ
  • រៀបចំបេសកកម្មជូនមន្ត្រីរាជការតាមភារកិច្ចចាំបាច់របស់អង្គភាព
  • រៀបចំបែបបទសំណើសុំតែងតាំង ដំឡើងថ្នាក់ ឋានន្តរស័ក្កិ កម្រិតប្រាក់បំណាច់មុខងារ លើកសរសើរ ស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារ ឬ ដាក់ពិន័យមន្ត្រីរាជការ
  • រៀបចំការងារបៀវត្សប្រចាំខែ ប្រាក់វិភាជន៍គ្រួសារ និងប្រាក់ឧបត្តម្ភគោលនយោបាយធានារ៉ាប់រងសង្គមជូនមន្ត្រីរាជការ និងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា និងពលករអណ្តែត
  • ពិនិត្យសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាក ព្យាបាលជំងឺ មានធុរៈ សម្រាកលំហែមាតុភាព និងបិតុភាព
  • ពិនិត្យនិងវាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ
  • គ្រប់គ្រងនិងរក្សាសំណុំឯកសារបុគ្គលិក។

 

ខ. សម្រាប់ការងាររដ្ឋបាល៖

  • ទទួលបន្ទុកការងាររដ្ឋបាល កិច្ចការទូទៅរបស់មន្ទីរ ដោយធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលឱ្យបានទាន់ពេលវេលា
  • សម្របសម្រួលសកម្មភាពរដ្ឋបាលរបស់មន្ទីរជាមួយអគ្គលេខាធិការដ្ឋាន និងមន្ទីរជំនាញ អង្គភាពនានាជុំវិញរាជធានី ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រងនិងតាមដានចរន្តឯកសារ សំណុំលិខិតចេញ-ចូលរបស់មន្ទីរ
  • គ្រប់គ្រងនិងថែរក្សារាល់ឯកសារ លិខិតស្នាម និងបទដ្ឋានបច្ចេកទេសផ្សេងៗរបស់មន្ទីរ
  • រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យទាំងក្នុងនិងក្រៅមន្ទីរ
  • រៀបចំតុបតែង និងលម្អមន្ទីរ នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិ និងចូលរួមក្នុងការងារសង្គម
  • រៀបចំនិងបូកសរុបរបាយការណ៍ការងារ និងសកម្មភាពផ្សេងៗ របស់មន្ទីរ។

 

គ. សម្រាប់ការងារហិរញ្ញវត្ថុ៖

  • លើកគម្រោងនិងតាមដានការអនុវត្តថវិការបស់មន្ទីរ
  • ប្រមូលផ្តុំតម្រូវការ និងធ្វើកម្មវិធីចំណាយរបស់មន្ទីរ ព្រមទាំងធ្វើការបែងចែកប្រេងឥន្ទនៈ និងគ្រឿងបន្លាស់នានា សម្រាប់បម្រើសេចក្តីត្រូវការរបស់មន្ទីរ
  • ប្រមូលផ្តុំនិងសម្របសម្រួលនិយ័តកម្មជំពូកថវិកា បម្រើឱ្យរាល់ការចំណាយរបស់មន្ទីរ
  • គ្រប់គ្រងអង្គភាពលទ្ធកម្មរបស់មន្ទីរ និងនីតិវិធីលទ្ធកម្មសាធារណៈសម្រាប់មន្ទីរ
  • គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យ សន្និធិ សម្ភារ ធ្វើបញ្ជីសារពើភ័ណ្ឌ និងការគ្រប់គ្រងការប្រើប្រាស់ ការរៀបចំជួសជុលសម្ភារបរិក្ខាររបស់មន្ទីរ
  • គ្រប់គ្រងជាប្រចាំនូវបញ្ជីសលាកបត្រ និងគណនេយ្យរូបធាតុ
  • រៀបចំគម្រោងចំណូល ចំណាយថវិកាប្រចាំឆ្នាំ កម្មវិធីចំណូល ចំណាយថវិកាប្រចាំខែ និងរបាយការណ៍សម្រេចទូទាត់ចំណូល ចំណាយថវិកាប្រចាំឆ្នាំ រួមទាំងប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ទីរ។

 

១. ការិយាល័យថវិកាមន្ទីរជំនាញ មានភារកិច្ចដូចតទៅ៖

    • សម្របសម្រួលសកម្មភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយមន្ទីរ អង្គភាពជំនាញ នៅក្នុងខេត្ត នីមួយៗ
    • ទទួលខុសត្រូវចំពោះមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធជាមួយមន្ទីរ អង្គភាពជំនាញ
    • ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ប្រចាំឆ្នាំនិងបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់មន្ទីរ អង្គភាពជំនាញ
    • ណែនាំដល់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងការរៀបចំ ការអនុវត្តនិងការទូទាត់ថវិកាប្រចាំឆ្នាំ
    • ពិនិត្យតាមដាន វាយតម្លៃការអនុវត្តថវិកា និងរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់

    មន្ទីរ អង្គភាពជំនាញ

    • លើកយោបល់ដើម្បីរួមចំណែកកែលម្អការអនុវត្តថវិកា
    • ចូលរួមចំណែករៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកាប្រចាំឆ្នាំរបស់មន្ទីរ អង្គភាពជំនាញ
    • បូកសរុបរបាយការណ៍អនុវត្តថវិកា របស់មន្ទីរ អង្គភាពជំនាញ ដើម្បីធ្វើការវិភាគ និងវាយតម្លៃអំពីសភាព-ការណ៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់មន្ទីរ អង្គភាពជំនាញ
    • ពិនិត្យ តាមដាន និងសម្របសម្រួលការងារត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈ របស់មន្ទីរ អង្គភាពជំនាញ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
    • បូកសរុបប្រចាំខែ នូវការសន្យាចំណាយ ដើម្បីផ្ទៀងផ្ទាត់ជាមួយគណនេយ្យរដ្ឋបាល របស់អាណាប័កនិង ជាមួយគណនេយ្យសាធារណៈនៅរតនាគាររាជធានី ខេត្ត
    • រៀបចំនិងបូកសរុបកម្មវិធីចំណូល-ចំណាយថវិការបស់មន្ទីរ អង្គភាពជំនាញ
    • សម្របសម្រួលប្រមូលតួលេខចំណូលពន្ធគយ និងពន្ធដារ ជូនដល់អាជ្ញាធរដែនដី
    • រួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន
    • ធ្វើរបាយការណ៍ទៀងទាត់ស្តីពីការងារនិងសកម្មភាពផ្សេងៗរបស់ការិយាល័យ ជូនការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុបូកសរុប។

 

២. ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានភារកិច្ចដូចតទៅ៖

    • ផ្សព្វផ្សាយ ផ្តល់យោបល់ និងចូលរួមពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាអាទិ៍ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • ផ្សព្វផ្សាយ ផ្តល់យោបល់ និងជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ លើវិស័យហិរញ្ញវត្ថុ
    • សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបផែនការយុទ្ធសាស្ត្រថវិកា កញ្ចប់ថវិកាប្រចាំឆ្នាំ កម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ក្របខណ្ឌចំណាយរយៈពេលមធ្យម និងកម្មវិធីចំណូលចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • សម្របសម្រួល រៀបចំ និងធ្វើការបូកសរុបគម្រោងចំណូល-ចំណាយ ថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • សម្របសម្រួល ជាមួយសាខាគយនិងរដ្ឋាករ សាខាពន្ធដារ ខណ្ឌ ខេត្ត ក្នុងការជំរុញ ប្រមូលចំណូល សារពើ-ពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • សម្របសម្រួលការបង់ចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • ផ្តល់យោបល់លើការងារត្រួតពិនិត្យហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងតួនាទី ជាអភិបាលហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • តាមដាន និងចូលរួមណែនាំការអនុវត្តថវិកា
    • ជំរុញការរៀបចំសរុបរបាយការណ៍ចំណូល-ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ របស់រដ្ឋបាល​នីមួយៗ និងធ្វើការបូកសរុបរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
    • សម្របសម្រួលណែនាំ ដល់រដ្ឋបាលនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំរបាយការណ៍សម្រេចទូទាត់ថវិកាប្រចាំឆ្នាំ និងធ្វើការបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល។

 

៣. ការិយាល័យទ្រព្យសម្បត្តិរដ្ឋនិង​ចំណូលមិនមែនសារពើពន្ធ មានភារកិច្ចដូចតទៅ៖

    • គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន
    • ពិនិត្យ តាមដាន រៀបចំ គ្រប់គ្រង និងផ្ទៀងផ្ទាត់ជាប្រចាំ នូវបញ្ជីសារពើភ័ណ្ឌ និងតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋដែលកាន់កាប់ដោយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • ផ្សព្វផ្សាយ អនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
    • ជំរុញការប្រមូលចំណូល និងបំណុល ពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ ពីការលក់ ជួល សម្បទាន ឬ ដោះដូររោងចក្រ សហគ្រាស និងអចលនទ្រព្យ ព្រមទាំងចំណូលសាធារណៈផ្សេងៗទៀត របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • ចូលរួមរៀបចំ គម្រោងចំណូលថវិកាប្រចាំឆ្នាំ របស់មន្ទីរជំនាញ អង្គភាពនា​នា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • រៀបចំឯកសារគតិយុត្តពាក់ព័ន្ធសម្រាប់ដាក់ឱ្យដេញថ្លៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រួមទាំង ភាស៊ីគ្រប់ប្រភេទ និងការផ្តល់សម្បទានរបស់រដ្ឋដទៃទៀតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងចុះត្រួតពិនិត្យជាប្រចាំលើការអនុវត្តកិច្ចសន្យានិងសៀវភៅបន្ទុក
    • រៀបចំកិច្ចសន្យានិងសៀវភៅបន្ទុកស្តីពីការវិនិយោគ ការដេញថ្លៃ ការធ្វើអាជីវកម្ម សេវាកម្ម និងការផ្តល់សម្បទានផ្សេងៗ លើទ្រព្យសម្បត្តិរដ្ឋ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
    • បើកផ្តល់ និងគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ ដែលចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • ត្រួតពិនិត្យ តាមដាន និងជំរុញ ការប្រើប្រាស់បង្កាន់ដៃ ដល់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • ត្រួតពិនិត្យ និងតាមដាន ការអនុវត្តចំណូលមិនមែនសារពើពន្ធ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ
    • គ្រប់គ្រងនិងត្រួតពិនិត្យ ប្រាក់រង្វាន់ដែលជាចំណែករបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
    • ចូលរួម និងផ្តល់យោបល់លើសំណើសុំអាជ្ញាប័ណ្ណ កុង្ស៊ីខ្ចី បញ្ចាំ នៅរាជធានី ខេត្ត ក្រុង ស្រុក
    • កៀរគររកប្រភពចំណូលថ្មីៗ តាមបទប្បញ្ញត្តិជាធរមាន
    • បូកសរុបរបាយការណ៍ស្តីពីស្ថានភាពគ្រប់គ្រងចំណូល និងសកម្មភាពការងារផ្សេងៗ របស់ការិយាល័យ។

 

៤. ការិយាល័យលទ្ធកម្មសាធារណៈ មានភារកិច្ចដូចតទៅ៖

    • ណែនាំអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យអនុវត្តត្រឹមត្រូវតាមវិធាននិងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធលទ្ធកម្មសាធារណៈ
    • ពិនិត្យនិងលើកយោបល់លើផែនការលទ្ធកម្ម
    • ពិនិត្យនិងផ្ទៀងផ្ទាត់គម្រោងលទ្ធកម្មដែលស្នើសុំអនុវត្តជាមួយនឹងផែនការលទ្ធកម្ម
    • ពិនិត្យនិងលើកយោបល់លើឯកសារដេញថ្លៃ
    • ពិនិត្យនិងលើកយោបល់លើសំណើពាក់ព័ន្ធនឹងការសុំគោលការណ៍អនុវត្តវិធីសាស្ត្រ និងនីតិវិធីលទ្ធកម្ម
    • ត្រួតពិនិត្យការបើកសំណើដេញថ្លៃនិងការចរចាថ្លៃ
    • ត្រួតពិនិត្យនិងវាយតម្លៃបច្ចេកទេសលើរាល់សំណើសុំប្រគល់កិច្ចសន្យាលទ្ធកម្ម ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
    • ចូលរួមត្រួតពិនិត្យការប្រគល់ទទួល
    • លើកយោបល់អំពីដំណោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម
    • តាមដានការអនុវត្តកិច្ចសន្យាលទ្ធកម្ម
    • ពិនិត្យនិងលើកយោបល់លើសំណើសុំចុះបញ្ជីអ្នកដេញថ្លៃ
    • បូកសរុបរបាយការណ៍អនុវត្តលទ្ធកម្មរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដាក់ជូនប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បញ្ជូនទៅនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
    • ធ្វើរបាយការណ៍សកម្មភាពការងាររបស់ខ្លួន ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជូនការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ដើម្បីបូកសរុប។

 

ក្នុងការបំពេញការងារ ភារកិច្ចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់មន្ទីរ-អង្គភាពដទៃទៀត នៅថ្នាក់​មូលដ្ឋាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងនោះ ដើម្បីរួមគ្នាដោះស្រាយ ឬ សុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងដើម្បីសម្រេច។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code