ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

 

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បំពេញ​មុខងារ​​​ជា​សេនាធិការ​ឱ្យ​អគ្គលេខាធិការដ្ឋាន​ លើ​​​ការងារ​​​​​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ ដោយមានភារកិច្ចដូចតទៅ៖

  • ជាសេនាធិការនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុក្នុងការសម្របសម្រួលលើការអនុវត្តថវិការបស់ក្រសួង
  • គ្រប់គ្រងការងាររដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលខុសត្រូវលើកិច្ចការប្រតិបត្តិការចំណាយប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលខុសត្រូវលើការថែរក្សាបញ្ជីគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំ ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
  • រៀបចំកម្មវិធីចំណូល-ចំណាយថវិការបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • លើកសំណើសុំ​តែងតាំង និង/ឬ កែសម្រួលក្រុមការងារ​ថវិកា រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន-​រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារ​បើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និង​ក្រុមលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • ​បង្កើត និង/ឬ កែសម្រួលតារាងឧបសម្ព័ន្ធ​រជ្ជទេយ្យបុរេប្រទាន និងចំណាយ​តាម​នីតិវិធីបើកផ្ដល់សាច់ប្រាក់មុនរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • គ្រប់គ្រង ពិនិត្យតាមដានស្ថានភាពឥណទាន និងលើកសំណើសុំគោលការណ៍ចលនាឥណទានរបស់អគ្គលេខា​ធិការ​ដ្ឋាន នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • រៀបចំ និងបូកសរុបគម្រោងផែនការលទ្ធកម្ម ព្រមទាំងលើកសំណើកែសម្រួលផែនការលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល ប្រមូលផ្តុំ និងបូកសរុបចំណូល ដើម្បីរៀបចំសលាកបត្រកត់ត្រាចំណូលដែលត្រូវបង់ចូលថវិការដ្ឋប្រចាំខែ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់កម្រិត
  • បែងចែកសម្ភារបរិក្ខារ និងប្រេងឥន្ធនៈ ជូនបណ្តាអង្គភាពនានា ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងបើកប្រាក់បៀវត្ស និងប្រាក់សង្គមកិច្ច ជូនមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ ប្រមូលផ្តុំ សម្របសម្រួល ថែរក្សា និងលើកសំណើសុំគោលការណ៍លើការងារជួសជុលនិងថែទាំអគារ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាព និងអនាម័យ ព្រមទាំងសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មានគ្រប់ប្រភេទនៅទីស្តីការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំចុះកិច្ចបញ្ជិកាជាប្រចាំ នូវសលាកបត្រហិរញ្ញវត្ថុ និងគណនេយ្យរូបធាតុ
  • រៀបចំ និងបូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់​កណ្ដាល​ឆ្នាំ របាយការណ៍អនុវត្តថវិកា ៩ខែ និងរបាយការណ៍ត្រួតពិនិត្យ​និង​វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់អគ្គលេខាធិការ​ដ្ឋាន នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • សម្របសម្រួល រៀបចំ និងបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការបស់ក្រសួង ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច
  • ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមរៀបចំ និង/ឬ កែសម្រួលក្របខណ្ឌគតិយុត្តនិងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអនុវត្តថវិកាកម្មវិធីសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋានក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

 

១. ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលសកម្មភាពរដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងនៅថ្នាក់កណ្តាល ទាំងរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងចរាចរជាប្រចាំថ្ងៃ នូវលិខិតចេញ លិខិតចូល និងឯកសារផ្សេងៗ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យ ក្នុងបរិវេណ និងជុំវិញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កសាងផែនការបណ្តុះបណ្តាលធនធានមនុស្ស និងគ្រប់គ្រងស្ថិតិក្របខណ្ឌមន្រ្តីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • រៀបចំសំណើសុំដំឡើងកាំប្រាក់និងការលើកទឹកចិត្តនានាជូនមន្រ្តីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • ថតចម្លងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន ឬ​ អង្គភាពពាក់ព័ន្ធ តាមការណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រៀបចំតុបតែងលម្អទីស្តីការក្រសួង នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិនានា តាមការណែនាំរបស់គណៈ-កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំលិខិតថ្វាយព្រះពរនិងជូនពរព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ
  • រៀបចំសម្ភារ អំណោយ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខកុមារកំព្រា យុទ្ធជនពិការ​ដែលសម្រាកព្យាបាលតាមមជ្ឈមណ្ឌល និងមន្ទីរពេទ្យនានា តាមការណែនាំរបស់គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងប្រព័ន្ធទិន្នន័យឯកសារចូល-ចេញ
  • ធ្វើកំណត់ហេតុ និងរបាយការណ៍ការងាររបស់នាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

២. ការិយាល័យគណនេយ្យ មានភារកិច្ចដូចតទៅ៖

  • សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំ ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
  • រៀបចំកម្មវិធីចំណូល-ចំណាយថវិការបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • លើកសំណើសុំ​តែងតាំង និង/ឬ កែសម្រួលក្រុមការងារ​ថវិកា រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន-​រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារ​បើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និង​ក្រុមលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • ​បង្កើត និង/ឬ កែសម្រួលតារាងឧបសម្ព័ន្ធ​រជ្ជទេយ្យបុរេប្រទាន និងចំណាយ​តាម​នីតិវិធីបើកផ្ដល់សាច់ប្រាក់មុនរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • គ្រប់គ្រង ពិនិត្យតាមដានស្ថានភាពឥណទាន និងលើកសំណើសុំគោលការណ៍ចលនាឥណទានរបស់អគ្គលេខា​ធិការ​ដ្ឋាន នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • សម្របសម្រួល និងបូកសរុបតម្រូវការប្រើប្រាស់សម្ភារ បរិក្ខារ និងប្រេងឥន្ធនៈ ព្រមទាំងសុំគោលការណ៍ និង​ប្រតិបត្តិការសម្រាប់ផ្គត់ផ្គង់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ និងបូកសរុបគម្រោងផែនការលទ្ធកម្ម ព្រមទាំងលើកសំណើកែសម្រួលផែនការលទ្ធកម្មរបស់អគ្គ-លេខា​ធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងបើកប្រាក់បៀវត្សនិងប្រាក់សង្គមកិច្ចផ្សេងៗ ជូនមន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ ប្រមូលផ្តុំ សម្របសម្រួល ថែរក្សា និងលើកសំណើសុំគោលការណ៍លើការងារជួសជុលនិងថែទាំអគារ សួនច្បារ បន្ទប់ទឹក ប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ប្រព័ន្ធសុវត្ថិភាព និងអនាម័យទាំងក្នុង និងក្រៅបរិវេណទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រងនិងតាមដានការអនុវត្តចំណាយ គណនីថវិកាបុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងសម្របសម្រួល​ រជ្ជទេយ្យចំណូល
  • សម្របសម្រួល ប្រមូលផ្តុំ និងបូកសរុបចំណូល ដើម្បីរៀបចំសលាកបត្រកត់ត្រាចំណូលដែលត្រូវបង់ចូលថវិការដ្ឋប្រចាំខែ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ និងបូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកា​ពាក់​កណ្ដាល​ឆ្នាំ របាយការណ៍អនុវត្តថវិកា ៩ខែដើមឆ្នាំ និងរបាយការណ៍ត្រួតពិនិត្យ​និង​វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់អគ្គលេខាធិការ​ដ្ឋាន នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • សម្របសម្រួល រៀបចំ និងបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការបស់ក្រសួង
  • ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមរៀបចំ និង/ឬ កែសម្រួលក្របខណ្ឌគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអនុវត្តថវិកាកម្មវិធីសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ត្រួតពិនិត្យការចុះបញ្ជិកាគណនេយ្យ និងផ្គូផ្គងការអនុវត្តចំណាយថវិកាក្នុងឆ្នាំ
  • គ្រប់គ្រង ថែរក្សា និងតម្កល់ទុកនូវឯកសារគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំនិងទូទាត់តាមអាណត្តិបើកប្រាក់ នូវរាល់ការចំណាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ សម្របសម្រួល និងបូកសរុបរបាយការណ៍បង្វិលសងវិញ តាមរយៈអាណត្តិបើកប្រាក់
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៣. ការិយាល័យសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ​ មានភារកិច្ចដូចតទៅ៖

  • រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​អង្គភាពក្រោមឱវាទទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • គ្រប់គ្រង បែងចែក និងបើកផ្ដល់សម្ភារ សង្ហារឹម បរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងប្រេងឥន្ធនៈជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រង ត្រួតពិនិត្យ និងថែទាំយានយន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យ និងផ្តល់យោបល់លើការងារជួសជុលយានយន្ត របស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យ និងផ្តល់យោបល់លើសំណើសុំលក់ ជួល ផ្ទេរ និងដោះដូរទីតាំងដីធ្លី អគារ និងអចលនទ្រព្យ ដែលជា​ទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • ផ្សព្វផ្សាយ ណែនាំស្តីពីយន្តការ និងនីតិវិធីនៃការគ្រប់គ្រង តាមដាន និងផ្គូផ្គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាមួយអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យ និងតាមដានលើការជួសជុលយានយន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល និងបូកសរុបទិន្នន័យយានយន្ត ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ និងបូកសរុបផលទុនទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំកិច្ចសន្យាលើការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រចាំឆ្នាំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ដែលគ្រប់គ្រងនិងកាន់កាប់ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង​នៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
  • គ្រប់គ្រង និងតាមដានការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • លើកសំណើសុំគោលការណ៍ជម្រះចេញពីបញ្ជីសារពើភណ្ឌនូវទ្រព្យសម្បត្តិរដ្ឋ ដែលមិនប្រើប្រាស់ ឬ ប្រើប្រាស់ លែងកើត
  • លើកសំណើដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្នើសុំវិធានការដោះស្រាយពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងករណីដែលពុំអាចដោះស្រាយបាន
  • រៀបចំ និងបូកសរុបរបាយការណ៍ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច
  • ពិនិត្យ និងផ្តល់យោបល់ ព្រមទាំងលើកសំណើសុំគោលការណ៍ចាត់វិធានការរឹតបន្តឹង ឬ លើកទឹកចិត្តថវិកាលើជំពូក៦០ និង ជំពូក៦១ ចំនួន ៣% លើការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋពាក់ព័ន្ធ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច
  • គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៤. ការិយាល័យពិធីការ មានភារកិច្ចដូចតទៅ៖

  • ចាត់ចែងការងារពិធីការ និងសហការរៀបចំទិវាបុណ្យជាតិ និងអន្តរជាតិនានា និងពិធីផ្សេងៗរបស់ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលភ្ញៀវជាតិ និងអន្តរជាតិ និងទទួលរៀបចំពិធីជប់លៀងសម្រាប់កម្មវិធីទាំងឡាយ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំពិធីការ នៅរៀងរាល់ការចុះហត្ថលេខាលើពិធីសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំកន្លែងប្រជុំនិងសិក្ខាសាលារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ថែរក្សានិងតុបតែងសាលប្រជុំ និងបន្ទប់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code