ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានបុគ្គលិក

បុគ្គលិក

នាយកដ្ឋានបុគ្គលិក បំពេញមុខងារជាសេនាធិការ ឱ្យអគ្គលេខាធិការដ្ឋាន​ លើការងារបុគ្គលិក ដោយមាន​តួនាទីនិងភារកិច្ច​​ដូច​តទៅ៖

  • គ្រប់គ្រងមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដោយទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង ស្ថាប័ន
  • រៀបចំផែនការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខណ្ឌមន្រ្តីរាជការ និងផែនការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • រៀបចំការតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីរាជការ ជូនកម្មសិក្សាការី
  • រៀបចំការតែងតាំង ការប្រគល់ភារកិច្ច ការផ្លាស់ និងការផ្ទេរភារកិច្ចជូនមន្រ្តីរាជការ
  • រៀបចំ និងស្នើលុបឈ្មោះមន្រ្តីរាជការចេញពីក្របខណ្ឌក្រសួង
  • រៀបចំ និងស្នើដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍ និងចូលនិវត្តន៍មុនកាលកំណត់
  • រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្រៅក្របខណ្ឌដើម ភាពទំនេរគ្មានបៀវត្ស ឬ ភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ និងដាក់មន្ត្រីរាជការឱ្យចូលបម្រើការងារវិញបន្ទាប់ពីស្ថិតនៅក្រៅក្របខណ្ឌដើម ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ឬភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
  • រៀបចំប្រាក់បៀវត្សប្រចាំខែជូនមន្រ្តីរាជការ
  • រៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ប្រាក់បំណាច់បន្ថែម ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភពាក់ព័ន្ធ និងប្រព័ន្ធលាភការផ្សេងៗជូនមន្រ្តីរាជការ
  • ពិនិត្យនីត្យានុកូលភាពលើដីកាតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយធានាអនុលោមភាពតាមនីតិវិធីជាធរមាន
  • រៀបចំសំណើពិនិត្យនីត្យានុកូលភាពលើប្រកាសតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្របខណ្ឌក្រសួង
  • រៀបចំស្នើប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ និងសំណើបែបបទផ្សេងៗ ជូននិវត្តជន
  • គ្រប់គ្រងវត្តមានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា ទាំងលើបញ្ជីវត្តមាន និងលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
  • គ្រប់គ្រង ពិនិត្យ និងតាមដានបែបបទស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • រៀបចំនិងស្នើចាត់វិធានការ ឬ ការដាក់ទណ្ឌកម្មវិន័យចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬ បំពាន​ច្បាប់ និងបទប្បញ្ញត្តិជាធរមាន
  • រៀបចំការស្នើសុំគ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរជូនមន្រ្តីរាជការ
  • ត្រួតពិនិត្យផ្ទៀងផ្ទាត់ក្របខណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការ
  • សហការ និងសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង លើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង
  • បំពេញតួនាទីជាអង្គភាពប្រមូលផ្តុំ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទាំងនៅថ្នាក់​កណ្តាល និងថ្នាក់មូលដ្ឋាន
  • សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គបណ្ដុះ-បណ្ដាលជំនាញសម្រាប់មន្រ្តី​រាជការ
  • សម្របសម្រួលចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុង និងក្រៅប្រទេស
  • គ្រប់គ្រងសលាកបត្រព័ត៌មានមន្រ្តីរាជការ និងឯកសារបុគ្គលិកផ្សេងៗ
  • រៀបចំ គ្រប់គ្រង ថែរក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការ បុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ទទួលបន្ទុកលើការងារសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួលស្នើសុំរៀបចំប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (បសស) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • បំពេញ​ភារកិច្ចផ្សេង​ទៀតតាម​ការកំណត់របស់អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋានក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

 

១. ការិយាល័យបុគ្គលិក មានភារកិច្ចដូចតទៅ៖

  • រៀបចំផែនការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខណ្ឌមន្រ្តីរាជការ និងផែនការជ្រើស​រើសមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យាប្រចាំឆ្នាំ
  • រៀបចំការជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារនៅតាមអង្គភាពក្រោមឱវាទក្រសួង
  • រៀបចំសំណើពិនិត្យ និងផ្តល់ទិដ្ឋាការលើសលាកបត្រព័ត៌មានមន្រ្តីរាជការ ព្រមទាំងបញ្ជូលទិន្នន័យទៅក្នុងតារាងទូទាត់បៀវត្សតាម​ប្រព័ន្ធព័ត៌មានវិទ្យា
  • រៀបចំស្នើសុំតាំងស៊ប់ក្នុងក្របខណ្ឌជូនកម្មសិក្សាការី
  • រៀបចំសំណើតែងតាំង ការប្រគល់ភារកិច្ច ការផ្ទេរភារកិច្ច ការផ្លាស់ និងការទទួលស្គាល់ការផ្លាស់ មន្រ្តីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យនីត្យានុកូលភាពលើដីកាតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយធានាអនុលោមភាពតាមនីតិវិធីជាធរមាន
  • រៀបចំលិខិតបញ្ជាបេសកកម្ម លិខិតបង្គាប់ការ និងសេចក្តីសម្រេចនានា ពាក់ព័ន្ធការងារបុគ្គលិក
  • រៀបចំវិញ្ញាបនបត្ររដ្ឋបាលជូនមន្ត្រីរាជការ
  • រៀបចំចាត់មន្រ្តីរាជការចូលរួមក្នុងរាល់សកម្មភាពបុណ្យជាតិ អន្តរជាតិ ឬ សកម្មភាពសង្គមនានា
  • រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្រៅក្របខណ្ឌដើម ឬ ឱ្យចូលមកបម្រើការងារវិញបន្ទាប់ពីបានស្ថិតនៅក្រៅក្របខណ្ឌដើម
  • រៀបចំស្នើលុបឈ្មោះមន្រ្តីរាជការចេញពីក្របខណ្ឌក្រសួង
  • ចូលរួមក្នុងនីតិវិធីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការរៀបចំលក្ខខណ្ឌការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួង
  • សម្របសម្រួលបូកសរុប រៀបចំសំណើ និងរបាយការណ៍បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល​ក្របខណ្ឌក្រសួង
  • សម្របសម្រួលការងារពាក់ព័ន្ធនឹងបុគ្គលិក មន្ត្រីរាជការ ជាជនពិការ
  • ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិមន្ត្រីរាជការ
  • បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់ប្រធាននាយកដ្ឋាន។

 

២. ការិយាល័យបៀវត្ស មានភារកិច្ចដូចតទៅ៖

  • រៀបចំប្រាក់បៀវត្សប្រចាំខែជូនមន្រ្តីរាជការ
  • រៀបចំសំណើពិនិត្យនីត្យានុកូលភាព និងប្រាក់បំណាច់មុខងារថ្មី តាមឋានៈ តួនាទី ជូនមន្រ្តីរាជការ
  • រៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ជូនមន្រ្តីរាជការតាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ
  • រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស និងដាក់ឱ្យចូលបម្រើការងារវិញបន្ទាប់ពីស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស
  • រៀបចំរបាយការណ៍ផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការ
  • រៀបចំវិញ្ញាបនបត្ររៀបបៀវត្សក្របខណ្ឌថ្មី ដំឡើងថ្នាក់ ឋានន្តរស័ក្តិ ប្រាក់បំណាច់មុខងារ ផ្អាក បន្ត ផ្ទេរ និងផ្តាច់បៀវត្សមន្រ្តីរាជការដែលត្រូវលុបឈ្មោះ ឬ ចូលនិវត្តន៍
  • រៀបចំការដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍ ឬ តាមសំណើសុំចូលនិវត្តន៍មុនកាលកំណត់របស់សាមីខ្លួន និងដាក់ឱ្យចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈ
  • រៀបចំសំណើសុំកែតម្រូវសលាបត្រចូលនិវត្តន៍ជូនមន្ត្រីរាជការ
  • ស្នើសុំគោលការណ៍រៀបចំបែបបទសម្រាប់បើកប្រាក់ធានារ៉ាប់រងសង្គម សម្រាប់មន្ត្រីសុំលាឈប់ពីការងារ, ទទួលមរណភាព, ប្រាក់ឧបត្ថម្ភមន្ត្រីចូលនិវត្តន៍ និងប្រាក់វិភាជន៍គ្រួសារ
  • សហការរៀបចំផែនការឥណទានបៀវត្សប្រចាំឆ្នាំជូនមន្ត្រីរាជការ
  • ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
  • បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៣. ការិយាល័យត្រួតពិនិត្យបុគ្គលិក មានភារកិច្ចដូចតទៅ៖

  • ត្រួតពិនិត្យស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការក្របខណ្ឌក្រសួង
  • រៀបចំបែបបទនៃការស្នើគ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរជូនមន្រ្តីរាជការ
  • គ្រប់គ្រងវត្តមានមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ក្របខណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ដោយជូនដំណឹង ឬ ពុំមានការជូនដំណឹងជាមុន
  • រៀបចំការដាក់ទណ្ឌកម្មខាងវិន័យចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬ បំពានច្បាប់និងបទប្បញ្ញត្តិជាធរមាន
  • រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ និងទទួលស្គាល់មន្រ្តីរាជការឱ្យចូលបម្រើការងារវិញបន្ទាប់ពីបានស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
  • គ្រប់គ្រង ពិនិត្យ តាមដានបែបបទស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
  • បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៤. ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រង រៀបចំ និងចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុងនិងក្រៅប្រទេស និងការចាត់បញ្ជូនមន្ត្រីរាជការឱ្យទៅបំពេញការងារនៅក្រៅអង្គភាព
  • គ្រប់គ្រងបញ្ជីមន្រ្តីរាជការទៅតាមគ្រប់កម្រិតសញ្ញាបត្របណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សា
  • រៀបចំពិនិត្យបែបបទ កិច្ចសន្យា និងលិខិតផ្សេងៗរបស់មន្រ្តីរាជការដែលទទួលអាហារូបករណ៍ទៅសិក្សា​នៅក្រៅប្រទេស
  • សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គ​ បណ្តុះបណ្តាលជំនាញ
  • សម្របសម្រួលការទទួលនិស្សិតបំពេញកម្មសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាក្នុងនិងក្រៅប្រទេស
  • រៀបចំតួនាទី និងតំណែងឯកទេសរបស់ស្ថាប័ន និងធនធានមនុស្ស
  • រៀបចំផែនការ និងវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលបុគ្គលិក មន្ត្រីរាជការរបស់ក្រសួង
  • សិក្សា និងវាយតម្លៃតម្រូវការសម្រាប់កសាងឡើងវិញនូវសមត្ថភាពធនធានមនុស្ស និងបង្កើតគុណភាពវិជ្ជាជីវៈផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួង
  • ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
  • បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់ប្រធាននាយកដ្ឋាន។

 

៥. ការិយាល័យគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ មានតួនាទី​និងភារកិច្ចដូចតទៅ៖

  • រៀបចំ គ្រប់គ្រង ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងស្ថិតិបុគ្គលិកមន្រ្តីរាជការនៅក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិក
  • ថែរក្សាទិន្នន័យមន្រ្តីរាជការ រួមទាំងមន្រ្តីរាជការដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ចូលនិវត្តន៍ ផ្លាស់ចេញ និងស្ថានភាពអតីតភាពការងារមន្រ្តីរាជការ
  • រៀបចំបោះពុម្ពប័ណ្ណសម្គាល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
  • គ្រប់គ្រងលើការផ្លាស់ប្តូរស្ថានភាពរបស់មន្រ្តីរាជការក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិក
  • គ្រប់គ្រងថែរក្សាសលាកបត្រព័ត៌មានមន្រ្តីរាជការ និងឯកសារឯកត្តជនផ្សេងៗរបស់បុគ្គលិក
  • រក្សារាល់ឯកសារសម្រេចចុងក្រោយជាឯកសារក្នុងទម្រង់អេឡិចត្រូនិក ដូចជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន និងឯកសារនានាពាក់ព័ន្ធមន្រ្តីរាជការ
  • ប្រមូលផ្តុំឯកសារពាក់ព័ន្ធស្ថានភាពមន្រ្តីរាជការក្របខណ្ឌក្រសួង
  • សហការពិនិត្យទិន្នន័យពីគ្រប់ការិយាល័យពាក់ព័ន្ធរបស់នាយកដ្ឋាន​បុគ្គលិក
  • បំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសព័ត៌មានវិទ្យាពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក
  • គ្រប់គ្រងប្រព័ន្ធ និងបណ្តាញកុំព្យូទ័ររបស់នាយកដ្ឋានបុគ្គលិក
  • គ្រប់គ្រង និងថែរក្សាប្រព័ន្ធផ្ទុកទិន្នន័យមន្រ្តីរាជការរបស់នាយកដ្ឋានបុគ្គលិក
  • កំណត់ និងធានាការអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធទិន្នន័យទៅតាមភារកិច្ច និងការទទួលខុសត្រូវ​
  • គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពលើគេហទំព័ររបស់នាយកដ្ឋានបុគ្គលិក និងសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ
  • ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
  • បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់ប្រធាននាយកដ្ឋាន។

 

ព៍ត៌មានបន្ថែមសូមទំនាក់ទំនងលើគេហទំព័រ http://pd.mef.gov.kh/ ដោយផ្ទាល់។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code