ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានបណ្ណសារ

នាយកដ្ឋាន​​បណ្ណសារ ​បំពេញ​មុខ​ងារ​ជា​សេនាធិការ​ឱ្យ​អគ្គលេខាធិការដ្ឋាន ​លើ​ការ​ងារ​​បណ្ណសារ ដោយ​មានភារកិច្ច ​ដូច​តទៅ៖

  • ជាអង្គភាព​​ប្រមូល​ផ្តុំ និងតម្កល់​ឯកសារ ទាំង​ឯកសារ​រឹង និងឯកសារ​ទន់ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • រៀបចំ​ប្រព័ន្ធ​ពង្រឹង​ការ​គ្រប់​គ្រង ពិនិត្យ តាមដាន និង​ថែរក្សា​រាល់​ឯកសារ​របស់​ក្រសួង ឱ្យ​បាន​ត្រឹម​ត្រូវ ច្បាស់​លាស់ និង​ងាយ​ស្រួល​ស្វែងរក
  • វាយតម្លៃ​ប្រភេទ​ឯកសារ ដោយ​បែង​ចែក​ឯកសារ​ត្រូវ​តម្កល់​ទុក និង​ឯកសារ​ត្រូវ​ជម្រះ​ចោល
  • រៀប​ចំស្គេន​ឯកសារ និង​គ្រប់​គ្រង​ឯកសារ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា
  • ​​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ឯកសារ​របស់​ក្រសួង​ ឱ្យបាន​​គ្រប់​ជ្រុង​ជ្រោយ ​និង​ល្អ​ប្រសើរ
  • សម្រប​សម្រួល​ផ្តល់​ឯកសារ​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង និង​អង្គភាព​ពាក់​ព័ន្ធក្រសួង
  • សម្របសម្រួល និង​ទំនាក់​ទំនង​ការងារ​ជាមួយ​បណ្ណ​សារដ្ឋានជាតិ និង​អង្គភាពពាក់ព័ន្ធ ក្នុងការ​ប្រមូលយក​ឯកសារ​​ដែល​មាន​ចរិត​ប្រវត្តិសាស្ត្រទៅ​តម្កល់​ទុក​ ឬ ការស្នើសុំ​គោល​ការណ៍​ជម្រះ​ឯកសារអស់​តម្លៃចោល​
  • រៀបចំ គ្រប់​គ្រង និងធ្វើ​បច្ចុប្បន្នកម្ម​បញ្ជីឯកសារទាំងអស់​របស់​ក្រសួង
  • សិក្សា​ស្រាវ​ជ្រាវ ​អភិវឌ្ឍន៍ និងផ្សព្វផ្សាយ ​ឯកសារ​​ពាក់​ព័ន្ធ​សមត្ថកិច្ច​របស់​ក្រសួង ប្រកបដោយ​នវានុវត្តភាព
  • ​ផ្តល់​មតិ​ប្រឹក្សា​យោបល់​ជូន​ថ្នាក់​ដឹក​នាំ ចំពោះ​ឯកសារ​តម្រូវ​នានា ​ក្នុង​ករណី​ចាំ​បាច់ និង​ចូលរួម​ផ្តល់​ធាតុ​ចូល​បន្ថែម ដើម្បី​ជាមូលដ្ឋាន​គ្រឹះ​ក្នុងការ​ដាក់​ចេញ​នូវគោល​ការណ៍​នានា​ជូន​​អង្គភាព​ក្រោម​ឱវាទ​ក្រសួង
  • សម្របសម្រួលផ្តល់​ឯកសារ និង​ជំរុញ​ការងារ​កម្ម​សិក្សា ​នៅ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តាមការណែ​នាំ​របស់​​ថ្នាក់​ដឹកនាំ​ក្រសួង
  • ​​បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការ​ណែនាំ​របស់​អគ្គលេខាធិការ ​នៃ​អគ្គលេខាធិការ​ដ្ឋាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

នាយកដ្ឋាន​​បណ្ណសារ ​ មានការិយាល័យ​ក្រោម​ឱវាទចំនួន​ ០៣ ដូច​ខាងក្រោម៖

១. ការិយាល័យ​តម្កល់​ឯកសារ និង​កិច្ច​ការ​ទូទៅ មានភារកិច្ច ដូច​តទៅ៖

  • ​សម្រប​សម្រួល​ការ​ងាររដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ​របស់​នាយកដ្ឋាន
  • ប្រមូល​ផ្តុំ ពិនិត្យ តាមដាន ថែរក្សា ​និង​តម្កល់​ទុក​​នូវ​រាល់ឯកសាររឹង​ទាំង​អស់ រួម​ទាំងឯកសារ​ច្បាប់​ដើម របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ដូច​ជា លិខិត​បទដ្ឋាន​គតិ​យុត្ត ឯកសារ​ជំនាញ កិច្ច​សន្យា របាយការណ៍ លិខិត​រដ្ឋ-បាលសំខាន់ៗ ។ល។ តាម​រយៈ​ការ​សម្រប​សម្រួល​ប្រមូល​ឯកសារ​ពី​អគ្គ​នាយកដ្ឋាន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង
  • រៀប​ចំ​ឃ្លាំង​តម្កល់​ឯកសារ​ទៅ​តាម​ផ្នែក និង​វិស័យនីមួយៗ ឱ្យ​បានភាពជាក់​លាក់
  • រៀបចំ​ឯកសារ​ឡើងវិញ បែង​ចែក​ប្រភេទ​ឯកសារ​តំកល់​ទុក និង វាយតម្លៃ​ប្រភេទ​ឯកសារ តាម​ការ​ជាក់​ស្តែង ​ដោយអនុលោម​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ ជា​ធរមាន
  • ​រៀបចំ​​នីតិវិធីជម្រះ​ឯកសារ​​អស់​តម្លៃ ​និងយក​ឯកសារ​ដែល​មាន​ចរិតប្រវត្តិសាស្ត្រ​ទៅ​​តំកល់​ទុក
  • ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ឯកសារ ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ ដោយ​ពិនិត្យ​ឡើង​វិញ​នូ​វ​ឯកសារ​និរាករណ៍​ និង​ឯកសារ​​ទើប​អនុម័ត
  • ​រៀបចំ​របាយការណ៍​សកម្មភាព និងសម្របសម្រួលការ​ងារទូទៅ​របស់​នាយកដ្ឋាន
  • ​ដើ​រ​តួនាទី​ជា​បណ្ណា​ល័យ​របស់​ក្រសួ​ងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • ​បំពេញភារកិច្ច​ផ្សេង​ទៀត តាមការកំណត់​របស់​ប្រធាននាយកដ្ឋាន។

 

២. ការិយាល័យ​គ្រប់​គ្រង​ទិន្នន័យ​ឯកសារ មានភារកិច្ច ដូច​តទៅ៖

  • ប្រមូល​ផ្តុំ ពិនិត្យ តាមដាន ថែរក្សា ​និង​តម្កល់​ទុក​​នូវ​រាល់ឯកសារទន់ទាំង​អស់របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា
  • ស្គេន​ឯក​សាររក្សាទុកទាំងអស់ ​ នៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​ឯកសារ​រួម​របស់​ក្រសួង មុន​នឹងបញ្ជូន​ឯកសារ​ទៅ​តម្កល់​ទុក
  • ​ធ្វើ​ទំនើបកម្ម​​ប្រព័ន្ធ​គ្រប់​គ្រង​ឯកសារ តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា សំដៅ​បង្កើនប្រសិទ្ធភាពនៃការ​រក្សា​ទុក​ឯក-សារ ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ
  • ស្វែង​រក និង​ផ្តល់​ឯកសារជូន​ថ្នាក់​ដឹកនាំ​ក្រសួង និង​អង្គភាព​ពាក់​ព័ន្ធ នៅពេល​មាន​តម្រូវ​ការ​ចាំបាច់
  • ​​រៀបចំ គ្រប់​គ្រង និង​ធ្វើ​បច្ចុប្បន្នកម្ម​ទិន្នន័យឯកសារ​របស់​ក្រសួង តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា
  • ​បំពេញ​តួនាទី​ជា​ទី​ប្រឹក្សា​បច្ចេកទេស​ព័ត៌មាន​វិទ្យា ពាក់​ព័ន្ធនឹង​ការ​គ្រប់​គ្រង និង​ថែរក្សា​ឯកសារ​របស់​​​ក្រសួង
  • បំពេញភារកិច្ច​ផ្សេង​ទៀត តាមការកំណត់​របស់​ប្រធាននាយកដ្ឋាន។

 

៣. ការិយាល័យ​អភិវឌ្ឍមូល​ធន​ឯកសារ និង​ព័ត៌មាន មាន​ភារកិច្ច​ ដូច​តទៅ៖

  • សម្រប​សម្រួល ​ប្រមូល ចងក្រង និងសំយោគរាល់​របាយការណ៍​លទ្ធ​ផលកិច្ច​ប្រជុំ ទាំង​ក្នុង​កម្រិត​អន្តរអគ្គ-នាយកដ្ឋាន ទាំង​កម្រិត​អន្តរក្រសួង-ស្ថាប័ន ដើម្បីធានាសង្គតិភាព​នៃ​ជំហររបស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​​ជួយតាមដាន​កាតព្វកិច្ច​របស់​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បន្ទាប់ពី​មានការ​សម្រេច​ក្នុង​អង្គ​ប្រជុំ
  • ចូលរួមគ្រប់​គ្រង​​និង​អភិវឌ្ឍ​ការស្រាវជ្រាវ ពាក់​ព័ន្ធ​វិស័យសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ តាម​ការ​ចាត់​តាំង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង
  • ផ្តល់​មតិ​ប្រឹក្សាជូន​ថ្នាក់​ដឹក​នាំ ឬ ពិគ្រោះយោបល់​ជាមួយ​អង្គភាព​ពាក់​ព័ន្ធ ដោយ​ផ្អែក​លើ​ឯកសារស្រាវជ្រាវ
  • សិក្សាស្រាវជ្រាវឯក​សារ​សំខាន់ៗ​​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ប្រមូលយក​មក​ចង​ក្រង និងបោះ​ពុម្ព​ផ្សាយលទ្ធផល​ស្រាវ​ជ្រាវនានា
  • ប្រមូល​ ចងក្រង និង​បោះ​ពុម្ពនូវ​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច និង​លិខិត​បទដ្ឋាន​គតិ-យុត្ត​នានា​ ពាក់​ព័ន្ធ​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • សិក្សា​ស្រាវ​ជ្រាវ និង​ចង​ក្រង​ករណីសិក្សាដែល​​ជា​បញ្ហា​​ប្រឈម នាំឱ្យ​​រាំងស្ទះ​ដល់​កិច្ច​ដំណើរ​ការ​ការ​ងារ​របស់​អង្គភាព​ក្រោមឱវាទ​ក្រសួង ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​មន្ទីរ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​រាជ​ធានី ខេត្ត និង​លើក​សំណើ​ដោះស្រាយ
  • ​វិភាគ​ ស្រាវ​ជ្រាវ និង​ពិនិត្យ​មូល​បញ្ហា​ និង​ផល​ប៉ះ​ពាល់​នៃការ​អនុវត្តការ​ងារ​របស់​អង្គភាព​ពាក់​ព័ន្ធ ដោយ​ផ្តោត​ទៅ​លើ​ប្រសិទ្ធភាពនៃការ​អនុវត្តលិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​ឯកសារ​នានា
  • ​រៀប​ចំ គ្រប់​គ្រង សម្របសម្រួល ជូន​សិស្ស​-និស្សិត ឬ សាធារណជន ​លើ​ការ​ងារ​សិក្សាស្រាវជ្រាវ ​អំពី​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ក្រសួង
  • ​ពិនិត្យ និងតាម​ដាន​ការ​រៀបចំរបាយការណ៍​កម្មសិក្សារបស់សិស្ស-​និស្សិត មុន​នឹង​សម្រេចអនុម័ត​ឱ្យ​ផ្សព្វ​ផ្សាយ​របាយការណ៍​កម្មសិក្សា ទៅ​ក្រសួង-ស្ថាប័ន​ខាង​ក្រៅ
  • ពិនិត្យ និង​ផ្តល់​យោបល់ លើ​ការ​ចែកចាយប្រភេទ​ឯក​សារ​ ទៅ​សាធារណជន ឬ ក្រសួង-ស្ថាប័ន​ផ្សេងៗ
  • សម្របសម្រួល​ផ្តល់ជូន​ឯកសារ​ជំនួយសម្រាប់រៀប​ចំ​សេចក្តី​ជូន​ដំណឹង សេចក្តីប្រកាស​ព័ត៌មាន និង​អត្ថបទ​ផ្សព្វ​ផ្សាយ ​​​​តាម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង
  • ចងក្រង​ព័ត៌មាន និង​របាយការណ៍​នានាពាក់​ព័ន្ធ​វិស័យ​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ តាម​រយៈការសហការសម្រប-​សម្រួល​ផ្ទៃ​ក្នុង​ជាមួយ​ក្រុម​ទំនាក់​ទំនង​សាធារណៈ នៃ​អង្គភាពក្រោមឱវាទ​ក្រសួង
  • អនុវត្ត​ការ​ងារ​ជា​សេនាធិការ​ជូន​ក្រុម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ និងសម្របសម្រួលផ្តល់​ព័ត៌មាន​ ឬរៀបចំ​ឯកសារ​ជំនួយ​ស្មារតី​នានា ក្នុងការឆ្លើយតបជូន​សារព័ត៌មាន​ជាតិ-អន្តរ​ជាតិ និង​សាធារណជន
  • ​រៀបចំ​របាយការណ៍​លទ្ធផលនៃ​ការ​ស្រាវ​ជ្រាវ និងអភិវឌ្ឍ ជូន​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន
  • បំពេញភារកិច្ច​ផ្សេង​ទៀត តាមការកំណត់​របស់​ប្រធាននាយកដ្ឋាន។

 

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code