ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានផែនការថវិកា

នាយកដ្ឋានផែនការថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារផែនការថវិកា និងការតាមដាននិងវាយតម្លៃសមិទ្ធកម្ម ដោយមាន​ភារកិច្ច​ដូចតទៅ៖

  • ជាសេនាធិការនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ លើការគ្រប់គ្រងការងារផែនការថវិកា ការតាមដានការអនុវត្ត និងការវាយតម្លៃសមិទ្ធកម្ម ក្នុងក្របខណ្ឌថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងអង្គភាពថវិកាថ្នាក់កណ្តាល និងអង្គភាពថវិកាថ្នាក់មូលដ្ឋាន ព្រមទាំង​ការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ពាក់ព័ន្ធ
  • ប្រមូលផ្តុំ សម្របសម្រួល និងបូកសរុប​គម្រោងដាក់បញ្ចូលក្នុងកម្មវិធី​វិនិយោគសាធារណៈ ៣ (បី) ឆ្នាំ​រំកិល ផែនការយុទ្ធសាស្ត្រថវិកា ​គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្ម របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំ និង​វិភាជ​ចំណាយថវិកាប្រចាំឆ្នាំ ​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យ និងលើកសំណើផ្តល់យោបល់ជូនថ្នាក់ដឹកនាំ ក្នុងការរៀបចំ និងកែលម្អរចនាសម្ព័ន្ធកម្មវិធី និង/ឬ រចនាសម្ព័ន្ធថវិកាសមិទ្ធកម្មរបស់ក្រសួង តាមការចាំបាច់
  • សម្របសម្រួល និងផ្តល់យោបល់ដល់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំនិងកែលម្អ​សូចនាករសមិទ្ធកម្មគន្លឹះ ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និង/ឬ ថវិកាសមិទ្ធកម្ម
  • ពិនិត្យនិងលើកសំណើផ្តល់យោបល់លើការកំណត់លក្ខណៈវិនិច្ឆ័យក្លាយជាអង្គភាពថវិកានៃ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
  • សម្របសម្រួលបូកសរុបកម្មវិធីចំណូល-ចំណាយរបស់​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងរៀបចំបែងចែក​តាមអង្គភាពថវិកា
  • សម្របសម្រួល បូកសរុប ​និង​រៀបចំសំណើសុំ​តែងតាំងនិងសំណើសុំកែសម្រួលសមាសភាពក្រុមការងារ​ថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន​រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារ​បើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និង​ក្រុមលទ្ធកម្ម របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • សម្របសម្រួល បូកសរុប​ និង​រៀបចំសំណើ​បង្កើត​រជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយ​តាម​នីតិវិធីបើកផ្ដល់សាច់ប្រាក់មុន របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
  • គ្រប់គ្រង និងសម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការស្នើសុំធ្វើចលនាឥណទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការរៀបចំផ្ទេរឥណទានចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំវិធីសាស្រ្ត ឧបករណ៍ និងយន្តការតាមដាននិងវាយតម្លៃការអនុវត្តថវិកា និងសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់ក្រសួង
  • រៀបចំរបាយការណ៍​តាមដាននិងវាយតម្លៃ​​ការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • សម្របសម្រួល ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃការរៀបចំថវិកា ការជំរុញការអនុវត្តថវិកា ការតាមដាននិងការវាយតម្លៃ និងការរៀបចំរបាយការណ៍
  • សម្របសម្រួល ផ្តួចផ្តើម និងចូលរួមរៀបចំ ឬកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់អនុវត្តផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពិនិត្យ ផ្តល់យោបល់ និងលើកសំណើសុំគោលការណ៍ចាត់វិធានការរឹតបន្តឹង ឬលើកទឹកចិត្តដល់អង្គភាពថវិកា លើការងារថវិកាពាក់ព័ន្ធដោយអនុលោមតាមបទដ្ឋានគតិយុត្ត ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
  • បំពេញមុខងារ​ស្នូល ​នៃ​ក្រុមការងារ​ថវិកា​កម្រិត​បច្ចេកទេស នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
  • ​​បំពេញ​ភារកិច្ចផ្សេង​ទៀត តាម​ការកំណត់របស់អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋានក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

 

ការិយាល័យសរុបផែនការថវិកា មាន​ភារកិច្ច​ដូចតទៅ៖

  • ជាលេខាធិការដ្ឋានរបស់នាយកដ្ឋាន
  • គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក បណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន
  • រៀបចំនិង​សម្របសម្រួល​កិច្ចប្រជុំ សិក្ខាសាលា វគ្គណែនាំអនុវត្ត និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ​របស់​នាយកដ្ឋាន
  • បូកសរុបលទ្ធផលការងារ និង​រៀបចំរបាយការណ៍​ការងារ​របស់​នាយកដ្ឋាន
  • សម្របសម្រួលការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងការងារក្រៅកែទម្រង់​របស់​នាយកដ្ឋាន
  • រៀបចំនិងលើកយោបល់​លើវិធីសាស្រ្ត ទម្រង់ ឧបករណ៍បច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ពាក់ព័ន្ធ សម្រាប់ការងារផែនការថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលណែនាំអនុវត្តដល់អង្គភាពថវិកា​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុប​គម្រោងដាក់បញ្ចូលក្នុងកម្មវិធី​វិនិយោគសាធារណៈ ៣ (បី) ឆ្នាំ​រំកិល ផែនការយុទ្ធសាស្ត្រថវិកា ​គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្មរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុប​កម្មវិធីចំណូល-ចំណាយ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំបែងចែកតាមអង្គភាពថវិកា
  • បូកសរុបសំណើសុំតែងតាំង និងសំណើសុំកែសម្រួល សមាសភាពក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​​ហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្ម របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុបសំណើបង្កើតរជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយតាមនីតិវិធី​បើកផ្ដល់​សាច់ប្រាក់មុន របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
  • តាមដាននិងគ្រប់គ្រងស្ថានភាពចលនាឥណទានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល​ជាមួយ​ការិយាល័យ​ផ្សេងទៀត​ក្រោម​ឱវាទ​នាយកដ្ឋាន លើការផ្តល់យោបល់ជូនថ្នាក់ដឹកនាំ អំពីការរៀបចំផ្ទេរឥណទានចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់ក្រសួង
  • បូកសរុបនិងរៀបចំរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់​កណ្ដាល​ឆ្នាំ និងរបាយការណ៍ត្រួតពិនិត្យ​និង​វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមផ្តល់យោបល់លើការកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួល​ជាមួយ​ការិយាល័យ​ផ្សេងទៀត​ក្រោម​ឱវាទ​នាយកដ្ឋាន ក្នុងការបំពេញមុខងារស្នូលនៃក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ច​ផ្សេង​ទៀត តាមការកំណត់​របស់​ប្រធាននាយកដ្ឋាន។

 

ការិយាល័យផែនការថវិកាទី១ ការិយាល័យផែនការថវិកាទី២ និង​ការិយាល័យផែនការថវិកាទី៣ មាន​ភារកិច្ច​ដូចតទៅ៖

  • សម្របសម្រួល​ការងារផែនការថវិកា ការតាមដានការអនុវត្ត និងការវាយតម្លៃសមិទ្ធកម្ម ក្នុងក្របខណ្ឌ​ថវិកា របស់​អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • ប្រមូលផ្តុំ សម្របសម្រួល និងបូកសរុប​គម្រោងដាក់បញ្ចូលក្នុងកម្មវិធី​វិនិយោគសាធារណៈ ៣ (បី) ឆ្នាំ​រំកិល ផែនការយុទ្ធសាស្ត្រថវិកា ​គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្ម របស់​អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • រៀបចំនិងលើកសំណើ​វិភាជចំណាយថវិកាប្រចាំឆ្នាំ របស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • បូកសរុប និងផ្តល់យោបល់ក្នុងការរៀបចំនិងកែសម្រួលសូចនាករសមិទ្ធកម្មគន្លឹះ របស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • សម្របសម្រួលបូកសរុបកម្មវិធីចំណូល-ចំណាយ របស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • សម្របសម្រួល បូកសរុប ​និង​រៀបចំសំណើសុំ​តែងតាំងនិងសំណើសុំកែសម្រួលសមាសភាពក្រុមការងារ​ថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន​រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារ​បើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និង​ក្រុមលទ្ធកម្មរបស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • សម្របសម្រួលបូកសរុប​និង​រៀបចំសំណើ​បង្កើត​រជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយ​តាម​នីតិវិធីបើកផ្ដល់សាច់ប្រាក់មុន របស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
  • សម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការស្នើសុំធ្វើចលនាឥណទាន របស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • តាមដាននិងគ្រប់គ្រងស្ថានភាពចលនាឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការរៀបចំផ្ទេរឥណទាន ចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • ចូលរួមរៀបចំវិធីសាស្រ្ត ឧបករណ៍ និងយន្តការតាមដាននិងវាយតម្លៃការអនុវត្តថវិកា និងសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • បូកសរុបរបាយការណ៍​តាមដាននិងវាយតម្លៃ​​ការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំរបស់អង្គភាពថវិកាថ្នាក់កណ្ដាល​ និង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែល​ទទួលបន្ទុក
  • ចូលរួមសម្របសម្រួល ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃការរៀបចំថវិកា ការជំរុញការអនុវត្តថវិកា ការតាមដាននិងការវាយតម្លៃ និងការរៀបចំរបាយការណ៍
  • ចូលរួមផ្តល់យោបល់លើការកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួម​បំពេញមុខងារស្នូលនៃក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ច​ផ្សេង​ទៀត តាមការកំណត់​របស់​ប្រធាននាយកដ្ឋាន។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code