ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

 

 

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញ​មុខងារ​​​ជា​សេនាធិការ​ឱ្យ​អគ្គលេខាធិការដ្ឋាន​ លើ​​​ការងារ​​ព័ត៌មានវិទ្យា ដោយ​មាន​ភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងនិងអនុវត្ត​គម្រោង “​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានសម្រាប់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (ដែលបាន ប្រសិទ្ធនាមថា ប្រព័ន្ធអេហ្វអឹមអាយអេស)” នៅ​គ្រប់​ដំណាក់កាលដើម្បីធានាសម្រេចឱ្យបាននូវគោលដៅនៃ​​​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុនិងរាជរដ្ឋាភិបាលកម្ពុជា
  • គ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​​ព័ត៌មាននិង​គមនាគមន៍​ក្នុង​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • សហការ ​សម្របសម្រួល​​ និង​ផ្ដល់យោបល់ផ្នែកបច្ចេកទេស​ជូន​ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាព​នានា​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល
  • រៀបចំ បង្កើត និងពង្រឹងយុទ្ធសាស្ត្រ និងគោលនយោបាយបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ដើម្បីទ្រទ្រង់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក្នុងក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងការអនុវត្តគោលនយោបាយ​សេដ្ឋកិច្ចឌីជីថល ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព
  • ផ្ដល់សេវាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា រួមមាន ការតភ្ជាប់បណ្តាញកុំព្យូទ័រ បណ្តាញអ៊ីនធឺណិត​ អ៊ីមែល ​និងការចែករំលែកឯកសារ​តាមបណ្ដាញកុំព្យូទ័រ សម្រាប់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រង និងអភិវឌ្ឍគេហទំព័រ​ បណ្ដាញសារអេឡិចត្រូនិក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា ក្នុងក្របខណ្ឌ​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ
  • ស្រាវជ្រាវ បង្កើត និងអភិវឌ្ឍកម្មវិធីកុំព្យូទ័រថ្មីៗ​ និងលើកកម្ពស់នវានុវត្តន៍ និងការបង្កើតថ្មីផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើនិងសម្រួលដល់កិច្ចដំណើរការនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមចំណែកក្នុងការកសាងសមត្ថភាពផ្នែក​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ជូន​មន្ត្រី​​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងការកសាងសមត្ថភាព​លើប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់- ព័ន្ធផ្សេងៗទៀតជូនមន្រ្តី នៃក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​
  • គ្រប់គ្រង រៀបចំយុទ្ធសាស្រ្ត​និងផ្សព្វផ្សាយសម្រាប់ការផ្លាស់ប្តូរ ដែលពាក់ព័ន្ធនឹងការអនុវត្ត ឬ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន ទាំងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្របខណ្ឌការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ទទួលបន្ទុកជាមជ្ឈមណ្ឌលព័ត៌មាន លើ​ការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍របស់អង្គភាព​ទាំងអស់​ នៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • ធ្វើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ​លើការងារ​ពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​វិស័យបច្ចេក- វិទ្យា​ព័ត៌មាននិងគមនាគមន៍ ជាពិសេសផ្នែកសន្តិសុខព័ត៌មាន សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមត្រួតពិនិត្យ និងផ្តល់ធាតុចូលលើការស្នើសុំថវិកា ដើម្បីអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់ក្រសួង-ស្ថាប័ន ជូនថ្នាក់ដឹកនាំ
  • ចូលរួមការងារកែសម្រួលនីតិវិធីអនុវត្តការងារ លើការគ្រប់គ្រង និងអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនិងថវិកា ជាមួយគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ធ្វើសវនកម្មទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នានាដែលអភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋាន
  • បំពេញការងារ ឬ គម្រោងផ្សេងទៀតតាមការកំណត់របស់អគ្គលេខាធិការដ្ឋាននិងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍​។

 

១. ការិយាល័យរដ្ឋបាលនិងធនធាន មានភារកិច្ចដូចតទៅ៖

  • សម្របសម្រួលការងាររដ្ឋបាលទូទៅរបស់នាយកដ្ឋាន ដូចជា គ្រប់គ្រងលិខិតរដ្ឋបាល ពង្រឹងការអនុវត្តវិន័យ និងបទបញ្ជាផ្ទៃក្នុង
  • សម្របសម្រួល រៀបចំ និងបូកសរុបផែនការសកម្មភាព ផែនការថវិកា និងផែនការលទ្ធកម្មរបស់នាយកដ្ឋាន ព្រមទាំងគ្រប់គ្រង និងតាមដានការអនុវត្តថវិការបស់នាយកដ្ឋាន
  • គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរបស់នាយកដ្ឋាន និងគម្រោងនានាដែលដឹកនាំ និងអនុវត្តដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រួមទាំងគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស
  • គ្រប់គ្រងមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកគ្រប់ប្រភេទរបស់នាយកដ្ឋានឱ្យអនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្ត និងរៀបចំចាត់ចែងការងារពាក់ព័ន្ធផ្សេងៗទៀត ដូចជា ការចុះបេសកកម្មទាំងក្នុង និងក្រៅប្រទេស ការស្នើសុំដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិ ការគ្រប់គ្រងវត្តមាន ការធ្វើរបាយ-ការណ៍​នានា និងការងារពាក់ព័ន្ធទាំងឡាយផ្សេងទៀត
  • បំពេញភារកិច្ចជាមជ្ឈមណ្ឌលព័ត៌មាន សម្រាប់គម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

២. ការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ មានភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងលើការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញតភ្ជាប់ និងឧបករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំង គម្រោងប្រព័ន្ធអេហ្វអឹមអាយអេស
  • គ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ ដែលជាសមិទ្ធផលបានមកពីគម្រោងដែលដឹកនាំ និងអនុវត្តដោយនាយកដ្ឋាន រួមទាំងគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស
  • គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ បណ្ដាញអ៊ីនត្រាណិត និងម៉ាស៊ីនមេ ដែលជាសមិទ្ធផលបានមកពី គម្រោងនានាដែលដឹកនាំ និងអនុវត្តដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រួមទាំងគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស
  • គ្រប់គ្រង និងផ្ដល់សេវាតភ្ជាប់បណ្ដាញអ៊ីនត្រាណិត បណ្ដាញតភ្ជាប់ផ្ទៃក្នុង បណ្ដាញអ៊ីនធឺណិតនិងសេវាផ្សេងៗ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ រួមមាន ប្រព័ន្ធទំនាក់ទំនងជារូបភាព សម្លេង- សារ និងសារអេឡិចត្រូនិច និងប្រព័ន្ធគ្រប់គ្រងឯកសារ ជាដើម នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការដ្ឋានទាំងអស់ នៃគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងគម្រោងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ​ផ្ដល់យោបល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍​ ជូន​ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាព​នានា​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៣. ការិយាល័យវិភាគធុរកិច្ចបច្ចេកវិទ្យាព័ត៌មាន មានភារកិច្ចដូចតទៅ៖

  • សិក្សា រៀបចំ និង​ចងក្រងឯកសារតម្រូវការបច្ចេកទេស សម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំ​ឯកសារដេញថ្លៃ​ប្រព័ន្ធអេហ្វអឹមអាយអេស នៅពេល​ដែល​មានការពង្រីក​វិសាលភាពនៃ​ការអនុវត្ត​ប្រព័ន្ធនេះ និងសម្រាប់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • សិក្សា រៀបចំ ចងក្រង​ និងកែសម្រួលនីតិវិធីអនុវត្តការងារពាក់ព័ន្ធ​នឹងគម្រោង​ប្រព័ន្ធអេហ្វអឹមអាយអេស របស់​អង្គភាព​ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​ក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • សិក្សា រៀបចំ ចងក្រង និងកែសម្រួលនីតិវិធីអនុវត្តការងាររបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ដើម្បីជាធាតុចូលក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​​នានា ដែល​អភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋានឱ្យបានស្របទៅតាម​តម្រូវការ នៃការធ្វើទំនើបកម្ម និងស្វ័យប្រវត្តិកម្ម នៃការផ្ដល់សេវាសាធារណៈ ​ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកប​ដោយប្រសិទ្ធភាព និងគុណភាព
  • រៀបចំគោលការណ៍ណែនាំ និងមគ្គុទេ្ទសក៍លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាដែលអភិវឌ្ឍនិង រៀបចំដោយនាយកដ្ឋាន
  • រៀបចំនិម្មាបនកម្មគំរូសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋាន
  • សិក្សា វិភាគ រៀបចំ និងចងក្រងជាឯកសារតម្រូវការ​របស់អ្នកប្រើប្រាស់ រួមទាំងតម្រូវការរបាយការណ៍ សម្រាប់​ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​ត្រូវអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • គ្រប់គ្រង ត្រួតពិនិត្យ វិភាគ និងតាមដានលើការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធអេហ្វអឹមអាយអេស ជាមួយនឹងការគ្រប់គ្រងទិន្នន័យមេរបស់ប្រព័ន្ធ
  • រៀបចំ និង​ចងក្រងឯកសារបណ្ដុះបណ្ដាល និង​ចូលរួមផ្ដល់ការបណ្ដុះបណ្ដាលលើការប្រើប្រាស់ប្រព័ន្ធបច្ចេក-​វិទ្យា​ព័ត៌មាន​នានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • គាំទ្រ និងទ្រទ្រង់ដល់អ្នកប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៤. ការិយាល័យអភិវឌ្ឍន៍និងនវានុវត្ដន៍បច្ចេកវិទ្យាព័ត៌មាន មានភារកិច្ចដូចតទៅ៖

  • រៀបចំឯកសារលក្ខខណ្ឌបច្ចេកទេសសម្រាប់ការអភិវឌ្ឍ រចនាទម្រង់ និងរំហូរនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
  • អភិវឌ្ឍ ធ្វើតេស្ដ និងដំឡើងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យដំណើរការ
  • រៀបចំស្ដង់ដារគំរូបច្ចេកទេសរួម សម្រាប់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានភាពបត់បែន អាចដំណើរការ និងផ្លាស់ប្ដូរទិន្នន័យ​ជាមួយប្រព័ន្ធផ្សេងៗពីគ្នា រួមទាំង ការរីកធំឡើង និងតម្រូវការមុខងារបន្ថែមក្នុងប្រព័ន្ធ
  • ផ្ដួចផ្ដើមក្នុងការវិភាគ ស្រាវជ្រាវ ធ្វើតេស្ត និងផលិតកម្មវិធីបច្ចេកវិទ្យាព័ត៌មានថ្មីៗ ដើម្បីធ្វើទំនើបកម្មវិស័យ បច្ចេកវិទ្យាព័ត៌មាន បម្រើដល់កិច្ចដំណើរការ និងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពង្រឹងសមត្ថភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងតាមដានពីដំណើរ​វិវដ្តជឿនលឿន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ដែលពាក់ព័ន្ធ និងមានប្រយោជន៍សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រង ត្រួតពិនិត្យ និងថែទាំកម្មវិធីមេ ដែលគាំទ្រដល់កិច្ចដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​ដែលបានបង្កើតថ្មី ឬ នវានុវត្ត
  • គ្រប់គ្រង ត្រួតពិនិត្យ និងធានាដល់ដំណើរការជាប្រក្រតីរបស់ប្រព័ន្ធទិន្នន័យមូលដ្ឋានរបស់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋាន
  • ផ្ដល់ប្រឹក្សា និងពិគ្រោះយោបល់រកដំណោះស្រាយ សម្រាប់ការធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មាននានា ក្នុង ក្របខណ្ឌក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • ចូលរួមសម្របសម្រួល តាមដាននិងវាយតម្លៃ លើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអភិវឌ្ឍនិងរៀបចំដោយភាគីខាងក្រៅ
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៥. ការិយាល័យគ្រប់គ្រងការផ្លាស់ប្តូរ មានភារកិច្ចដូចតទៅ៖

  • រៀបចំ អភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ ផ្សព្វផ្សាយ និងកសាងសមត្ថភាព ក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • រៀបចំយន្តការសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន គ្រប់អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំនិងអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពការគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​នានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • សិក្សា និងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានពីការផ្លាស់ប្តូរ​លើរចនាសម្ព័ន្ធ តួនាទីមុខងារ នីតិវិធីអនុវត្ត ការងារ និងធនធានមនុស្ស ក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • រៀបចំ និងអនុវត្តផែនការប្រាស្រ័យទាក់ទង និងផ្សព្វផ្សាយ ដើម្បីគាំទ្រដល់ដំណើរការផ្លាស់ប្តូរ ក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយ នាយកដ្ឋាន
  • គាំទ្រ និងជំរុញដល់ការបង្កើនចំណេះដឹងនិងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាននានា ដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន រួមទាំងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ផ្សេងៗ
  • សហការគ្រប់គ្រង និងរៀបចំការបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋានជូនមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
  • ប្រមូល និងចងក្រងឯកសារនានាពាក់ព័ន្ធនឹងការបណ្តុះបណ្តាល និងកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគន៍ និងរៀបចំជាបណ្ណាល័យអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយចំណេះដឹង និងចំណេះធ្វើដល់មន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងសាធារណជន
  • សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាក្នុងការរៀបចំវគ្គបណ្តុះបណ្តាល​​នានា និងការអនុវត្តយុទ្ធសាស្រ្តទប់ទល់នឹងហានិភ័យ និងផលប៉ះពាល់ពីអន្តរកម្ម នៃការអនុវត្តប្រព័ន្ធចាស់និងប្រព័ន្ធថ្មី
  • សហការជាមួយនឹងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នដៃគូនានា ក្នុងការស្វះស្វែងរកអាហារូបករណ៍នានា ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ទាំងក្នុង និងក្រៅប្រទេស ជូនដល់មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៦. ការិយាល័យគ្រប់គ្រងគុណភាព មានភារកិច្ចដូចតទៅ៖

  • ស្រាវជ្រាវ រៀបចំ និងផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ណែនាំ និងនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាដែល​អភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • គ្រប់គ្រង ត្រួតពិនិត្យ និងពង្រឹងគុណភាពលើការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន និងការអនុវត្តនីតិវិធីការងារនៅក្នុងក្របខណ្ឌគម្រោងប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន ព្រមទាំងវាយតម្លៃជាប្រចាំអំពីប្រសិទ្ធភាព និងអនុលោមភាពតាមបទដ្ឋាន និងនីតិវិធីដែលបានកំណត់
  • រៀបចំផែនការ វិធីសាស្ត្រ នីតិវិធី និង​ធ្វើតេស្តសាកល្បងលើហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន ដើម្បីពង្រឹងនិងធានាបានគុណភាពតាមស្ដង់ដារឧត្តមានុវត្តន៍និងស្របតាមបទដ្ឋានដែលបានកំណត់
  • រៀបចំផែនការ នីតិវិធី និងអនុវត្តការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មានជាប្រចាំ និងផ្តល់សេវាគាំទ្រ និងធានាគុណភាពលើហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋានក្នុងការកាត់បន្ថយហានិភ័យនានា ដែលអាចកើតមានឡើងក្នុងដំណាក់កាល នៃការរៀបចំ និងការដំឡើង ការកសាងនិងអភិវឌ្ឍ និងការដាក់ឱ្យដំណើរការនៅគ្រប់ដំណាក់កាល
  • គ្រប់គ្រង តាមដាន និងត្រួតពិនិត្យលើគុណភាព នៃការផ្ដល់សេវាជាប្រចាំផ្នែកហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ស្រាវជ្រាវ វិភាគ និងចូលរួមស្វែងរកឱ្យឃើញពីមូលហេតុ និងប្រភពនៃបញ្ហាសុវត្ថិភាពព័ត៌មាន ដែលកើតមានឡើងជាយថាហេតុនានាលើហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន ដើម្បីធានាគុណភាពផ្នែកសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងនេះ ជាមួយនឹងការចងក្រងទុកជាឯកសារ និងដំណោះស្រាយសម្រាប់ពេលអនាគត
  • ចូលរួមក្នុងការរៀបចំផែនការគ្រប់គ្រង និងតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាគុណភាព ដល់យន្តការទប់ស្កាត់ការលេចធ្លាយជាយថាហេតុ​នូវព័ត៌មាន និងការវាយប្រហារនានាពីខាងក្នុងនិងខាងក្រៅ
  • សម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គភាព ឬ ស្ថាប័នជាតិនិងអន្តរជាតិ ក្នុងការទប់ស្កាត់រាល់បាតុភាពអវិជ្ជមានទាំងឡាយនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ដើម្បីធានាគុណភាពតាមបែបស្ដង់ដារឧត្តមានុវត្តន៍ នៃបរិស្ថាន​បច្ចេកវិទ្យាព័ត៌មាន និងថ្នាលឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តការផ្លាស់ប្តូរផ្សេងៗលើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន ដើម្បីធានាឱ្យបានការចូលរួម និងការទទួលបាននូវការប្រើប្រាស់សេវាផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ដល់គ្រប់អ្នកពាក់ព័ន្ធប្រកប​ដោយបរិយាប័ន្ននិងការគាំទ្រពីមតិភាគច្រើន
  • រៀបចំយន្តការនិងអនុវត្តការធ្វើសវនកម្មទៅលើប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋានទៅលើគ្រប់ការដ្ឋាន
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៧. ការិយាល័យគោលនយោបាយនិងគាំទ្រគម្រោង មានភារកិច្ចដូចតទៅ៖

  • ស្រាវជ្រាវ រៀបចំ និងអភិវឌ្ឍផែនការយុទ្ធសាស្ត្រនិងគោលនយោបាយ សម្រាប់គាំទ្រ​ចីរភាពនៃការអនុវត្ត ផ្នែកបច្ចេកវិទ្យា​ព័ត៌មាននិងគមនាគមន៍និងគោលនយោបាយសេដ្ឋកិច្ចឌីជីថលក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នានារបស់រាជ-​ រដ្ឋាភិបាល
  • សិក្សា វិភាគ និងវាយតម្លៃលើការវិវដ្ត និងផលប៉ះពាល់នៃសមាហរណកម្មបច្ចេកវិទ្យាព័ត៌មាននិងគមនា​គមន៍ និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថលក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្ដល់ជាធាតុចូលសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • រៀបចំយន្តការក្នុងការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋាន ហើយយន្តការទាំងនេះមានគ្របដណ្ដប់ទាំងផ្នែកអភិបាលកិច្ច កិច្ចសហប្រតិបត្តិការ ឯកសារជាផែនការយុទ្ធសាស្ត្រ និងគតិយុត្តពាក់ព័ន្ធ ធនធានសម្ភារ ធនធានមនុស្ស និង ធនធានហិរញ្ញវត្ថុ
  • រៀបចំយន្តការ និងការលើកទឹកចិត្តនានា ដើម្បីជំរុញដល់ការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋានជាមួយនឹងការបង្កើតថ្មី និងធ្វើនវា-នុវត្តន៍នានានៅក្នុងនាយកដ្ឋាននិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមពិនិត្យនិងផ្តល់យោបល់ការរៀបចំនិងតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងឯកសារ​ផែនការ ឬ យុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលូបនីយកម្ម
  • កសាងផែនការមេ និងផែនការសកម្មភាពរបស់គម្រោង និងគ្រប់គ្រងវឌ្ឍនភាពនៃការអនុវត្ត​គម្រោង ហេដ្ឋា-រចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • រៀបចំសំណើគម្រោងថវិកា និងផែនការថវិកាសម្រាប់គាំទ្រការអនុវត្ត និងត្រួតពិនិត្យតាមដានថវិកាគម្រោងហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ផ្តល់ធាតុចូលលើការដេញថ្លៃ និងអនុវត្តផែនការកិច្ចលទ្ធកម្ម សម្រេចបានជាសារវន្តនៃការអនុវត្តគម្រោងហេដ្ឋា​រចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ផ្ដល់ជាសកម្មភាពគាំទ្រចាំបាច់នានា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋា​រចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ធ្វើបច្ចុប្បន្នភាពស្ថិតិពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក្នុងក្របខណ្ឌក្រសួងសេដ្ឋ-កិច្ចនិងហិរញ្ញវត្ថុ
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

 

៨. ការិយាល័យសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ មានភារកិច្ចដូចតទៅ៖

  • ជាសេនាធិការ ផ្ដល់ប្រឹក្សា និង ពិគ្រោះយោបល់រកដំណោះស្រាយសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើផ្នែកសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
  • គ្រប់គ្រង ត្រួតពិនិត្យ និង​តាមដានជាប្រចាំលើកត្តាសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃហេដ្ឋា-រចនាសម្ព័ន្ធ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍ និងរៀបចំដោយនាយកដ្ឋាន ដើម្បីបម្រើដល់ការបំពេញតួនាទី និងភារកិច្ច នៃការផ្ដល់សេវាសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គ្រប់គ្រង ត្រួតពិនិត្យ ការពារ ពង្រឹងបន្ថែម លុបបំបាត់ ផ្ដល់គោលការណ៍ណែនាំ និងផ្សព្វផ្សាយពីហានិភ័យផ្សេងៗជាប្រចាំលើហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • ពង្រឹងការរក្សាភាពសម្ងាត់ ភាពត្រឹមត្រូវ និងការទទួលបាននៃទិន្នន័យ ដល់អ្នកមានសិទ្ធិក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • តាមដាន ស្រាវជ្រាវ និងស្វែងរកប្រភព និងធ្វើការទប់ស្កាត់ការវាយប្រហារតាមរយៈបច្ចេកវិទ្យាព័ត៌មានមកលើហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន និងដោយឡែកផ្ដល់ការសហការចូលរួមចំពោះការងារទាំងនេះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ គេហ- ទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍក្នុងក្របខណ្ឌ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង
  • រៀបចំផែនការទប់ទល់ ករណីមានហានិភ័យណាមួយកើតឡើងដោយចៃដន្យ និងផែនការនៃការរក្សាទុក និងការសង្គ្រោះទិន្នន័យនៃគេហទំព័រ កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន
  • រៀបចំផែនការគ្រប់គ្រង និងធ្វើតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ គេហទំព័រ កម្មវិធី និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអភិវឌ្ឍនិងរៀបចំដោយនាយកដ្ឋាន ដើម្បីទប់ស្កាត់ការលេចធ្លាយជាយថាហេតុ ​នូវព័ត៌មាន និងការវាយប្រហារនានាពីខាងក្នុងនិងក្រៅ
  • សហការជាមួយអ្នកពាក់ព័ន្ធនានាក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសុវត្ថិភាព ការការពារ និងហានិភ័យលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួមក្នុងការបណ្ដុះបណ្ដាលនិងកម្មវិធីផ្សព្វផ្សាយនានាទាំងថ្នាក់ជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាព​ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍
  • ចូលរួមសហការក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិតាមការផ្ដល់ភារកិច្ច ឬ ការណែនាំរបស់ថ្នាក់ដឹកនាំលើការផ្ដល់យោបល់ ឬ សកម្មភាពជាក់ស្ដែងលើការធានាសុវត្ថិភាពនិងការទប់ស្កាត់ការវាយប្រហារតាមបច្ចេកវិទ្យាព័ត៌មានជាយថាហេតុនានា
  • បំពេញភារកិច្ចចាំបាច់ផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាននាយកដ្ឋាន។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) ១ រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)
  • ការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ “ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០”
  • កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
  • សេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code