Comment are off
ចប្រជុំជាមួយនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦
នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់។ កិច្ចប្រជុំបានដំណើរការទៅដោយ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់មតិយោបល់ជូននាយកដ្ឋាន ដើម្បីគិតគូរលើការរៀបចំការងារមួយចំនួន រួមមាន៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង ការរៀបចំចំណតយានយន្ដសម្រាប់មន្រ្តីរាជការ ការរៀបចំកិច្ចលទ្ធកម្មសម្ភារ និងការងារពាក់ព័ន្ធផ្សេងទៀត ដែលគាំទ្រដល់ការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងឱ្យកាន់តែប្រសើរ។