នាយកដ្ឋានបុគ្គលិក បំពេញមុខងារជាសេនាធិការ ឱ្យអគ្គលេខាធិការដ្ឋាន លើការងារបុគ្គលិក ដោយមានតួនាទីនិងភារកិច្ចដូចតទៅ៖
- គ្រប់គ្រងមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដោយទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង ស្ថាប័ន
- រៀបចំផែនការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខណ្ឌមន្រ្តីរាជការ និងផែនការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- រៀបចំការតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីរាជការ ជូនកម្មសិក្សាការី
- រៀបចំការតែងតាំង ការប្រគល់ភារកិច្ច ការផ្លាស់ និងការផ្ទេរភារកិច្ចជូនមន្រ្តីរាជការ
- រៀបចំ និងស្នើលុបឈ្មោះមន្រ្តីរាជការចេញពីក្របខណ្ឌក្រសួង
- រៀបចំ និងស្នើដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍ និងចូលនិវត្តន៍មុនកាលកំណត់
- រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្រៅក្របខណ្ឌដើម ភាពទំនេរគ្មានបៀវត្ស ឬ ភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ និងដាក់មន្ត្រីរាជការឱ្យចូលបម្រើការងារវិញបន្ទាប់ពីស្ថិតនៅក្រៅក្របខណ្ឌដើម ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ឬភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
- រៀបចំប្រាក់បៀវត្សប្រចាំខែជូនមន្រ្តីរាជការ
- រៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ប្រាក់បំណាច់បន្ថែម ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភពាក់ព័ន្ធ និងប្រព័ន្ធលាភការផ្សេងៗជូនមន្រ្តីរាជការ
- ពិនិត្យនីត្យានុកូលភាពលើដីកាតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយធានាអនុលោមភាពតាមនីតិវិធីជាធរមាន
- រៀបចំសំណើពិនិត្យនីត្យានុកូលភាពលើប្រកាសតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្របខណ្ឌក្រសួង
- រៀបចំស្នើប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ និងសំណើបែបបទផ្សេងៗ ជូននិវត្តជន
- គ្រប់គ្រងវត្តមានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា ទាំងលើបញ្ជីវត្តមាន និងលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- គ្រប់គ្រង ពិនិត្យ និងតាមដានបែបបទស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- រៀបចំនិងស្នើចាត់វិធានការ ឬ ការដាក់ទណ្ឌកម្មវិន័យចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬ បំពានច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- រៀបចំការស្នើសុំគ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរជូនមន្រ្តីរាជការ
- ត្រួតពិនិត្យផ្ទៀងផ្ទាត់ក្របខណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការ
- សហការ និងសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង លើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង
- បំពេញតួនាទីជាអង្គភាពប្រមូលផ្តុំ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គបណ្ដុះ-បណ្ដាលជំនាញសម្រាប់មន្រ្តីរាជការ
- សម្របសម្រួលចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុង និងក្រៅប្រទេស
- គ្រប់គ្រងសលាកបត្រព័ត៌មានមន្រ្តីរាជការ និងឯកសារបុគ្គលិកផ្សេងៗ
- រៀបចំ គ្រប់គ្រង ថែរក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការ បុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទទួលបន្ទុកលើការងារសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលស្នើសុំរៀបចំប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (បសស) ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
១. ការិយាល័យបុគ្គលិក មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការជ្រើសរើសក្របខណ្ឌមន្រ្តីរាជការ ផែនការប្តូរប្រភេទក្របខណ្ឌមន្រ្តីរាជការ និងផែនការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យាប្រចាំឆ្នាំ
- រៀបចំការជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារនៅតាមអង្គភាពក្រោមឱវាទក្រសួង
- រៀបចំសំណើពិនិត្យ និងផ្តល់ទិដ្ឋាការលើសលាកបត្រព័ត៌មានមន្រ្តីរាជការ ព្រមទាំងបញ្ជូលទិន្នន័យទៅក្នុងតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា
- រៀបចំស្នើសុំតាំងស៊ប់ក្នុងក្របខណ្ឌជូនកម្មសិក្សាការី
- រៀបចំសំណើតែងតាំង ការប្រគល់ភារកិច្ច ការផ្ទេរភារកិច្ច ការផ្លាស់ និងការទទួលស្គាល់ការផ្លាស់ មន្រ្តីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យនីត្យានុកូលភាពលើដីកាតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្រ្តីរាជការ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយធានាអនុលោមភាពតាមនីតិវិធីជាធរមាន
- រៀបចំលិខិតបញ្ជាបេសកកម្ម លិខិតបង្គាប់ការ និងសេចក្តីសម្រេចនានា ពាក់ព័ន្ធការងារបុគ្គលិក
- រៀបចំវិញ្ញាបនបត្ររដ្ឋបាលជូនមន្ត្រីរាជការ
- រៀបចំចាត់មន្រ្តីរាជការចូលរួមក្នុងរាល់សកម្មភាពបុណ្យជាតិ អន្តរជាតិ ឬ សកម្មភាពសង្គមនានា
- រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្រៅក្របខណ្ឌដើម ឬ ឱ្យចូលមកបម្រើការងារវិញបន្ទាប់ពីបានស្ថិតនៅក្រៅក្របខណ្ឌដើម
- រៀបចំស្នើលុបឈ្មោះមន្រ្តីរាជការចេញពីក្របខណ្ឌក្រសួង
- ចូលរួមក្នុងនីតិវិធីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការរៀបចំលក្ខខណ្ឌការងាររបស់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួង
- សម្របសម្រួលបូកសរុប រៀបចំសំណើ និងរបាយការណ៍បុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលក្របខណ្ឌក្រសួង
- សម្របសម្រួលការងារពាក់ព័ន្ធនឹងបុគ្គលិក មន្ត្រីរាជការ ជាជនពិការ
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិមន្ត្រីរាជការ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
២. ការិយាល័យបៀវត្ស មានភារកិច្ចដូចតទៅ៖
- រៀបចំប្រាក់បៀវត្សប្រចាំខែជូនមន្រ្តីរាជការ
- រៀបចំសំណើពិនិត្យនីត្យានុកូលភាព និងប្រាក់បំណាច់មុខងារថ្មី តាមឋានៈ តួនាទី ជូនមន្រ្តីរាជការ
- រៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ជូនមន្រ្តីរាជការតាមវេនអតីតភាព និងតាមកម្រិតសញ្ញាបត្រ
- រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស និងដាក់ឱ្យចូលបម្រើការងារវិញបន្ទាប់ពីស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស
- រៀបចំរបាយការណ៍ផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការ
- រៀបចំវិញ្ញាបនបត្ររៀបបៀវត្សក្របខណ្ឌថ្មី ដំឡើងថ្នាក់ ឋានន្តរស័ក្តិ ប្រាក់បំណាច់មុខងារ ផ្អាក បន្ត ផ្ទេរ និងផ្តាច់បៀវត្សមន្រ្តីរាជការដែលត្រូវលុបឈ្មោះ ឬ ចូលនិវត្តន៍
- រៀបចំការដាក់មន្រ្តីរាជការដល់អាយុឱ្យចូលនិវត្តន៍ ឬ តាមសំណើសុំចូលនិវត្តន៍មុនកាលកំណត់របស់សាមីខ្លួន និងដាក់ឱ្យចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈ
- រៀបចំសំណើសុំកែតម្រូវសលាបត្រចូលនិវត្តន៍ជូនមន្ត្រីរាជការ
- ស្នើសុំគោលការណ៍រៀបចំបែបបទសម្រាប់បើកប្រាក់ធានារ៉ាប់រងសង្គម សម្រាប់មន្ត្រីសុំលាឈប់ពីការងារ, ទទួលមរណភាព, ប្រាក់ឧបត្ថម្ភមន្ត្រីចូលនិវត្តន៍ និងប្រាក់វិភាជន៍គ្រួសារ
- សហការរៀបចំផែនការឥណទានបៀវត្សប្រចាំឆ្នាំជូនមន្ត្រីរាជការ
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៣. ការិយាល័យត្រួតពិនិត្យបុគ្គលិក មានភារកិច្ចដូចតទៅ៖
- ត្រួតពិនិត្យស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការក្របខណ្ឌក្រសួង
- រៀបចំបែបបទនៃការស្នើគ្រឿងឥស្សរិយយស មេដាយការងារ និងប័ណ្ណសរសើរជូនមន្រ្តីរាជការ
- គ្រប់គ្រងវត្តមានមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ក្របខណ្ឌ មុខតំណែង និងស្ថានភាពបំពេញការងាររបស់មន្រ្តីរាជការគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង ដោយជូនដំណឹង ឬ ពុំមានការជូនដំណឹងជាមុន
- រៀបចំការដាក់ទណ្ឌកម្មខាងវិន័យចំពោះមន្រ្តីរាជការដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬ បំពានច្បាប់និងបទប្បញ្ញត្តិជាធរមាន
- រៀបចំការដាក់មន្រ្តីរាជការឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ និងទទួលស្គាល់មន្រ្តីរាជការឱ្យចូលបម្រើការងារវិញបន្ទាប់ពីបានស្ថិតក្នុងភាពទំនេរគ្មានបៀវត្សដោយបញ្ញត្តិ
- គ្រប់គ្រង ពិនិត្យ តាមដានបែបបទស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៤. ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង រៀបចំ និងចាត់បញ្ជូនមន្រ្តីរាជការទៅសិក្សានៅក្នុងនិងក្រៅប្រទេស និងការចាត់បញ្ជូនមន្ត្រីរាជការឱ្យទៅបំពេញការងារនៅក្រៅអង្គភាព
- គ្រប់គ្រងបញ្ជីមន្រ្តីរាជការទៅតាមគ្រប់កម្រិតសញ្ញាបត្របណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សា
- រៀបចំពិនិត្យបែបបទ កិច្ចសន្យា និងលិខិតផ្សេងៗរបស់មន្រ្តីរាជការដែលទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស
- សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស និងវគ្គ បណ្តុះបណ្តាលជំនាញ
- សម្របសម្រួលការទទួលនិស្សិតបំពេញកម្មសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាក្នុងនិងក្រៅប្រទេស
- រៀបចំតួនាទី និងតំណែងឯកទេសរបស់ស្ថាប័ន និងធនធានមនុស្ស
- រៀបចំផែនការ និងវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលបុគ្គលិក មន្ត្រីរាជការរបស់ក្រសួង
- សិក្សា និងវាយតម្លៃតម្រូវការសម្រាប់កសាងឡើងវិញនូវសមត្ថភាពធនធានមនុស្ស និងបង្កើតគុណភាពវិជ្ជាជីវៈផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួង
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៥. ការិយាល័យគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ មានតួនាទីនិងភារកិច្ចដូចតទៅ៖
- រៀបចំ គ្រប់គ្រង ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងស្ថិតិបុគ្គលិកមន្រ្តីរាជការនៅក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិក
- ថែរក្សាទិន្នន័យមន្រ្តីរាជការ រួមទាំងមន្រ្តីរាជការដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ចូលនិវត្តន៍ ផ្លាស់ចេញ និងស្ថានភាពអតីតភាពការងារមន្រ្តីរាជការ
- រៀបចំបោះពុម្ពប័ណ្ណសម្គាល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា
- គ្រប់គ្រងលើការផ្លាស់ប្តូរស្ថានភាពរបស់មន្រ្តីរាជការក្នុងប្រព័ន្ធគ្រប់គ្រងបុគ្គលិក
- គ្រប់គ្រងថែរក្សាសលាកបត្រព័ត៌មានមន្រ្តីរាជការ និងឯកសារឯកត្តជនផ្សេងៗរបស់បុគ្គលិក
- រក្សារាល់ឯកសារសម្រេចចុងក្រោយជាឯកសារក្នុងទម្រង់អេឡិចត្រូនិក ដូចជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋាន និងឯកសារនានាពាក់ព័ន្ធមន្រ្តីរាជការ
- ប្រមូលផ្តុំឯកសារពាក់ព័ន្ធស្ថានភាពមន្រ្តីរាជការក្របខណ្ឌក្រសួង
- សហការពិនិត្យទិន្នន័យពីគ្រប់ការិយាល័យពាក់ព័ន្ធរបស់នាយកដ្ឋានបុគ្គលិក
- បំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសព័ត៌មានវិទ្យាពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក
- គ្រប់គ្រងប្រព័ន្ធ និងបណ្តាញកុំព្យូទ័ររបស់នាយកដ្ឋានបុគ្គលិក
- គ្រប់គ្រង និងថែរក្សាប្រព័ន្ធផ្ទុកទិន្នន័យមន្រ្តីរាជការរបស់នាយកដ្ឋានបុគ្គលិក
- កំណត់ និងធានាការអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធទិន្នន័យទៅតាមភារកិច្ច និងការទទួលខុសត្រូវ
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពលើគេហទំព័ររបស់នាយកដ្ឋានបុគ្គលិក និងសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ
- ចូលរួមក្នុងគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
ព៍ត៌មានបន្ថែមសូមទំនាក់ទំនងលើគេហទំព័រ http://pd.mef.gov.kh/ ដោយផ្ទាល់។