នាយកដ្ឋានបណ្ណសារ បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារបណ្ណសារ ដោយមានភារកិច្ច ដូចតទៅ៖
- ជាអង្គភាពប្រមូលផ្តុំ និងតម្កល់ឯកសារ ទាំងឯកសាររឹង និងឯកសារទន់ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំប្រព័ន្ធពង្រឹងការគ្រប់គ្រង ពិនិត្យ តាមដាន និងថែរក្សារាល់ឯកសាររបស់ក្រសួង ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងងាយស្រួលស្វែងរក
- វាយតម្លៃប្រភេទឯកសារ ដោយបែងចែកឯកសារត្រូវតម្កល់ទុក និងឯកសារត្រូវជម្រះចោល
- រៀបចំស្គេនឯកសារ និងគ្រប់គ្រងឯកសារតាមប្រព័ន្ធព័ត៌មានវិទ្យា
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងឯកសាររបស់ក្រសួង ឱ្យបានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរ
- សម្របសម្រួលផ្តល់ឯកសារជូនថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធក្រសួង
- សម្របសម្រួល និងទំនាក់ទំនងការងារជាមួយបណ្ណសារដ្ឋានជាតិ និងអង្គភាពពាក់ព័ន្ធ ក្នុងការប្រមូលយកឯកសារដែលមានចរិតប្រវត្តិសាស្ត្រទៅតម្កល់ទុក ឬ ការស្នើសុំគោលការណ៍ជម្រះឯកសារអស់តម្លៃចោល
- រៀបចំ គ្រប់គ្រង និងធ្វើបច្ចុប្បន្នកម្មបញ្ជីឯកសារទាំងអស់របស់ក្រសួង
- សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្សព្វផ្សាយ ឯកសារពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួង ប្រកបដោយនវានុវត្តភាព
- ផ្តល់មតិប្រឹក្សាយោបល់ជូនថ្នាក់ដឹកនាំ ចំពោះឯកសារតម្រូវនានា ក្នុងករណីចាំបាច់ និងចូលរួមផ្តល់ធាតុចូលបន្ថែម ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដាក់ចេញនូវគោលការណ៍នានាជូនអង្គភាពក្រោមឱវាទក្រសួង
- សម្របសម្រួលផ្តល់ឯកសារ និងជំរុញការងារកម្មសិក្សា នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង
- បំពេញភារកិច្ចផ្សេងទៀត តាមការណែនាំរបស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយកដ្ឋានបណ្ណសារ មានការិយាល័យក្រោមឱវាទចំនួន ០៣ ដូចខាងក្រោម៖
១. ការិយាល័យតម្កល់ឯកសារ និងកិច្ចការទូទៅ មានភារកិច្ច ដូចតទៅ៖
- សម្របសម្រួលការងាររដ្ឋបាល និងហិរញ្ញវត្ថុ របស់នាយកដ្ឋាន
- ប្រមូលផ្តុំ ពិនិត្យ តាមដាន ថែរក្សា និងតម្កល់ទុកនូវរាល់ឯកសាររឹងទាំងអស់ រួមទាំងឯកសារច្បាប់ដើម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចជា លិខិតបទដ្ឋានគតិយុត្ត ឯកសារជំនាញ កិច្ចសន្យា របាយការណ៍ លិខិតរដ្ឋ-បាលសំខាន់ៗ ។ល។ តាមរយៈការសម្របសម្រួលប្រមូលឯកសារពីអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង
- រៀបចំឃ្លាំងតម្កល់ឯកសារទៅតាមផ្នែក និងវិស័យនីមួយៗ ឱ្យបានភាពជាក់លាក់
- រៀបចំឯកសារឡើងវិញ បែងចែកប្រភេទឯកសារតំកល់ទុក និង វាយតម្លៃប្រភេទឯកសារ តាមការជាក់ស្តែង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន
- រៀបចំនីតិវិធីជម្រះឯកសារអស់តម្លៃ និងយកឯកសារដែលមានចរិតប្រវត្តិសាស្ត្រទៅតំកល់ទុក
- ធ្វើបច្ចុប្បន្នភាពទិន្នន័យឯកសារ ប្រចាំឆមាស និងប្រចាំឆ្នាំ ដោយពិនិត្យឡើងវិញនូវឯកសារនិរាករណ៍ និងឯកសារទើបអនុម័ត
- រៀបចំរបាយការណ៍សកម្មភាព និងសម្របសម្រួលការងារទូទៅរបស់នាយកដ្ឋាន
- ដើរតួនាទីជាបណ្ណាល័យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
២. ការិយាល័យគ្រប់គ្រងទិន្នន័យឯកសារ មានភារកិច្ច ដូចតទៅ៖
- ប្រមូលផ្តុំ ពិនិត្យ តាមដាន ថែរក្សា និងតម្កល់ទុកនូវរាល់ឯកសារទន់ទាំងអស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធព័ត៌មានវិទ្យា
- ស្គេនឯកសាររក្សាទុកទាំងអស់ នៅក្នុងប្រព័ន្ធគ្រប់គ្រងឯកសាររួមរបស់ក្រសួង មុននឹងបញ្ជូនឯកសារទៅតម្កល់ទុក
- ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងឯកសារ តាមប្រព័ន្ធព័ត៌មានវិទ្យា សំដៅបង្កើនប្រសិទ្ធភាពនៃការរក្សាទុកឯក-សារ ឱ្យបានគ្រប់ជ្រុងជ្រោយ
- ស្វែងរក និងផ្តល់ឯកសារជូនថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធ នៅពេលមានតម្រូវការចាំបាច់
- រៀបចំ គ្រប់គ្រង និងធ្វើបច្ចុប្បន្នកម្មទិន្នន័យឯកសាររបស់ក្រសួង តាមប្រព័ន្ធព័ត៌មានវិទ្យា
- បំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសព័ត៌មានវិទ្យា ពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាឯកសាររបស់ក្រសួង
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៣. ការិយាល័យអភិវឌ្ឍមូលធនឯកសារ និងព័ត៌មាន មានភារកិច្ច ដូចតទៅ៖
- សម្របសម្រួល ប្រមូល ចងក្រង និងសំយោគរាល់របាយការណ៍លទ្ធផលកិច្ចប្រជុំ ទាំងក្នុងកម្រិតអន្តរអគ្គ-នាយកដ្ឋាន ទាំងកម្រិតអន្តរក្រសួង-ស្ថាប័ន ដើម្បីធានាសង្គតិភាពនៃជំហររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជួយតាមដានកាតព្វកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការសម្រេចក្នុងអង្គប្រជុំ
- ចូលរួមគ្រប់គ្រងនិងអភិវឌ្ឍការស្រាវជ្រាវ ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងក្នុងស្រុក និងអន្តរជាតិ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួង
- ផ្តល់មតិប្រឹក្សាជូនថ្នាក់ដឹកនាំ ឬ ពិគ្រោះយោបល់ជាមួយអង្គភាពពាក់ព័ន្ធ ដោយផ្អែកលើឯកសារស្រាវជ្រាវ
- សិក្សាស្រាវជ្រាវឯកសារសំខាន់ៗពាក់ព័ន្ធការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីប្រមូលយកមកចងក្រង និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវនានា
- ប្រមូល ចងក្រង និងបោះពុម្ពនូវច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិ-យុត្តនានា ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សិក្សាស្រាវជ្រាវ និងចងក្រងករណីសិក្សាដែលជាបញ្ហាប្រឈម នាំឱ្យរាំងស្ទះដល់កិច្ចដំណើរការការងាររបស់អង្គភាពក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្តាល និងថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងលើកសំណើដោះស្រាយ
- វិភាគ ស្រាវជ្រាវ និងពិនិត្យមូលបញ្ហា និងផលប៉ះពាល់នៃការអនុវត្តការងាររបស់អង្គភាពពាក់ព័ន្ធ ដោយផ្តោតទៅលើប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងឯកសារនានា
- រៀបចំ គ្រប់គ្រង សម្របសម្រួល ជូនសិស្ស-និស្សិត ឬ សាធារណជន លើការងារសិក្សាស្រាវជ្រាវ អំពីវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួង
- ពិនិត្យ និងតាមដានការរៀបចំរបាយការណ៍កម្មសិក្សារបស់សិស្ស-និស្សិត មុននឹងសម្រេចអនុម័តឱ្យផ្សព្វផ្សាយរបាយការណ៍កម្មសិក្សា ទៅក្រសួង-ស្ថាប័នខាងក្រៅ
- ពិនិត្យ និងផ្តល់យោបល់ លើការចែកចាយប្រភេទឯកសារ ទៅសាធារណជន ឬ ក្រសួង-ស្ថាប័នផ្សេងៗ
- សម្របសម្រួលផ្តល់ជូនឯកសារជំនួយសម្រាប់រៀបចំសេចក្តីជូនដំណឹង សេចក្តីប្រកាសព័ត៌មាន និងអត្ថបទផ្សព្វផ្សាយ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង
- ចងក្រងព័ត៌មាន និងរបាយការណ៍នានាពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការសហការសម្រប-សម្រួលផ្ទៃក្នុងជាមួយក្រុមទំនាក់ទំនងសាធារណៈ នៃអង្គភាពក្រោមឱវាទក្រសួង
- អនុវត្តការងារជាសេនាធិការជូនក្រុមអ្នកនាំពាក្យរបស់ក្រសួង និងសម្របសម្រួលផ្តល់ព័ត៌មាន ឬរៀបចំឯកសារជំនួយស្មារតីនានា ក្នុងការឆ្លើយតបជូនសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន
- រៀបចំរបាយការណ៍លទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍ ជូនអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។