នាយកដ្ឋានផែនការថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារផែនការថវិកា និងការតាមដាននិងវាយតម្លៃសមិទ្ធកម្ម ដោយមានភារកិច្ចដូចតទៅ៖
- ជាសេនាធិការនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ លើការគ្រប់គ្រងការងារផែនការថវិកា ការតាមដានការអនុវត្ត និងការវាយតម្លៃសមិទ្ធកម្ម ក្នុងក្របខណ្ឌថវិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងអង្គភាពថវិកាថ្នាក់កណ្តាល និងអង្គភាពថវិកាថ្នាក់មូលដ្ឋាន ព្រមទាំងការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធ
- ប្រមូលផ្តុំ សម្របសម្រួល និងបូកសរុបគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ (បី) ឆ្នាំរំកិល ផែនការយុទ្ធសាស្ត្រថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ និងវិភាជចំណាយថវិកាប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យ និងលើកសំណើផ្តល់យោបល់ជូនថ្នាក់ដឹកនាំ ក្នុងការរៀបចំ និងកែលម្អរចនាសម្ព័ន្ធកម្មវិធី និង/ឬ រចនាសម្ព័ន្ធថវិកាសមិទ្ធកម្មរបស់ក្រសួង តាមការចាំបាច់
- សម្របសម្រួល និងផ្តល់យោបល់ដល់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំនិងកែលម្អសូចនាករសមិទ្ធកម្មគន្លឹះ ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និង/ឬ ថវិកាសមិទ្ធកម្ម
- ពិនិត្យនិងលើកសំណើផ្តល់យោបល់លើការកំណត់លក្ខណៈវិនិច្ឆ័យក្លាយជាអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
- សម្របសម្រួលបូកសរុបកម្មវិធីចំណូល-ចំណាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំបែងចែកតាមអង្គភាពថវិកា
- សម្របសម្រួល បូកសរុប និងរៀបចំសំណើសុំតែងតាំងនិងសំណើសុំកែសម្រួលសមាសភាពក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្ម របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល បូកសរុប និងរៀបចំសំណើបង្កើតរជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយតាមនីតិវិធីបើកផ្ដល់សាច់ប្រាក់មុន របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
- គ្រប់គ្រង និងសម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការស្នើសុំធ្វើចលនាឥណទានរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការរៀបចំផ្ទេរឥណទានចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំវិធីសាស្រ្ត ឧបករណ៍ និងយន្តការតាមដាននិងវាយតម្លៃការអនុវត្តថវិកា និងសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់ក្រសួង
- រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃការរៀបចំថវិកា ការជំរុញការអនុវត្តថវិកា ការតាមដាននិងការវាយតម្លៃ និងការរៀបចំរបាយការណ៍
- សម្របសម្រួល ផ្តួចផ្តើម និងចូលរួមរៀបចំ ឬកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់អនុវត្តផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យ ផ្តល់យោបល់ និងលើកសំណើសុំគោលការណ៍ចាត់វិធានការរឹតបន្តឹង ឬលើកទឹកចិត្តដល់អង្គភាពថវិកា លើការងារថវិកាពាក់ព័ន្ធដោយអនុលោមតាមបទដ្ឋានគតិយុត្ត ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
- បំពេញមុខងារស្នូល នៃក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ការិយាល័យសរុបផែនការថវិកា មានភារកិច្ចដូចតទៅ៖
- ជាលេខាធិការដ្ឋានរបស់នាយកដ្ឋាន
- គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក បណ្ណសារ បច្ចេកវិទ្យាព័ត៌មាន និងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន
- រៀបចំនិងសម្របសម្រួលកិច្ចប្រជុំ សិក្ខាសាលា វគ្គណែនាំអនុវត្ត និងកម្មវិធីផ្សព្វផ្សាយផ្សេងៗរបស់នាយកដ្ឋាន
- បូកសរុបលទ្ធផលការងារ និងរៀបចំរបាយការណ៍ការងាររបស់នាយកដ្ឋាន
- សម្របសម្រួលការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារក្រៅកែទម្រង់របស់នាយកដ្ឋាន
- រៀបចំនិងលើកយោបល់លើវិធីសាស្រ្ត ទម្រង់ ឧបករណ៍បច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធ សម្រាប់ការងារផែនការថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលណែនាំអនុវត្តដល់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ (បី) ឆ្នាំរំកិល ផែនការយុទ្ធសាស្ត្រថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបកម្មវិធីចំណូល-ចំណាយ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំបែងចែកតាមអង្គភាពថវិកា
- បូកសរុបសំណើសុំតែងតាំង និងសំណើសុំកែសម្រួល សមាសភាពក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្ម របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបសំណើបង្កើតរជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយតាមនីតិវិធីបើកផ្ដល់សាច់ប្រាក់មុន របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
- តាមដាននិងគ្រប់គ្រងស្ថានភាពចលនាឥណទានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលជាមួយការិយាល័យផ្សេងទៀតក្រោមឱវាទនាយកដ្ឋាន លើការផ្តល់យោបល់ជូនថ្នាក់ដឹកនាំ អំពីការរៀបចំផ្ទេរឥណទានចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់ក្រសួង
- បូកសរុបនិងរៀបចំរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ និងរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមផ្តល់យោបល់លើការកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលជាមួយការិយាល័យផ្សេងទៀតក្រោមឱវាទនាយកដ្ឋាន ក្នុងការបំពេញមុខងារស្នូលនៃក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
ការិយាល័យផែនការថវិកាទី១ ការិយាល័យផែនការថវិកាទី២ និងការិយាល័យផែនការថវិកាទី៣ មានភារកិច្ចដូចតទៅ៖
- សម្របសម្រួលការងារផែនការថវិកា ការតាមដានការអនុវត្ត និងការវាយតម្លៃសមិទ្ធកម្ម ក្នុងក្របខណ្ឌថវិកា របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- ប្រមូលផ្តុំ សម្របសម្រួល និងបូកសរុបគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ (បី) ឆ្នាំរំកិល ផែនការយុទ្ធសាស្ត្រថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចសន្យាសមិទ្ធកម្ម របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- រៀបចំនិងលើកសំណើវិភាជចំណាយថវិកាប្រចាំឆ្នាំ របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- បូកសរុប និងផ្តល់យោបល់ក្នុងការរៀបចំនិងកែសម្រួលសូចនាករសមិទ្ធកម្មគន្លឹះ របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- សម្របសម្រួលបូកសរុបកម្មវិធីចំណូល-ចំណាយ របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- សម្របសម្រួល បូកសរុប និងរៀបចំសំណើសុំតែងតាំងនិងសំណើសុំកែសម្រួលសមាសភាពក្រុមការងារថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្មរបស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- សម្របសម្រួលបូកសរុបនិងរៀបចំសំណើបង្កើតរជ្ជទេយ្យបុរេប្រទាន រជ្ជទេយ្យចំណូល និងគម្រោងចំណាយតាមនីតិវិធីបើកផ្ដល់សាច់ប្រាក់មុន របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក ព្រមទាំងសម្របសម្រួលបូកសរុបការកែសម្រួលតារាងឧបសម្ព័ន្ធពាក់ព័ន្ធ
- សម្របសម្រួលពិនិត្យស្ថានភាពឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការស្នើសុំធ្វើចលនាឥណទាន របស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- តាមដាននិងគ្រប់គ្រងស្ថានភាពចលនាឥណទាន និងផ្តល់យោបល់ជូនថ្នាក់ដឹកនាំលើការរៀបចំផ្ទេរឥណទាន ចំណាយបន្ទុកបុគ្គលិក រវាងអង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- ចូលរួមរៀបចំវិធីសាស្រ្ត ឧបករណ៍ និងយន្តការតាមដាននិងវាយតម្លៃការអនុវត្តថវិកា និងសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- បូកសរុបរបាយការណ៍តាមដាននិងវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំរបស់អង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលទទួលបន្ទុក
- ចូលរួមសម្របសម្រួល ផ្សព្វផ្សាយ និងណែនាំបច្ចេកទេសដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃការរៀបចំថវិកា ការជំរុញការអនុវត្តថវិកា ការតាមដាននិងការវាយតម្លៃ និងការរៀបចំរបាយការណ៍
- ចូលរួមផ្តល់យោបល់លើការកែសម្រួលក្របខណ្ឌ យន្តការ និងនីតិវិធីណែនាំដែលពាក់ព័ន្ធនឹងការងារថវិកា សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមបំពេញមុខងារស្នូលនៃក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។