នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ដោយមានភារកិច្ចដូចតទៅ៖
- ជាសេនាធិការនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុក្នុងការសម្របសម្រួលលើការអនុវត្តថវិការបស់ក្រសួង
- គ្រប់គ្រងការងាររដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទទួលខុសត្រូវលើកិច្ចការប្រតិបត្តិការចំណាយប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទទួលខុសត្រូវលើការថែរក្សាបញ្ជីគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំ ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំកម្មវិធីចំណូល-ចំណាយថវិការបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- លើកសំណើសុំតែងតាំង និង/ឬ កែសម្រួលក្រុមការងារថវិកា រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន-រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បង្កើត និង/ឬ កែសម្រួលតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និងចំណាយតាមនីតិវិធីបើកផ្ដល់សាច់ប្រាក់មុនរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រង ពិនិត្យតាមដានស្ថានភាពឥណទាន និងលើកសំណើសុំគោលការណ៍ចលនាឥណទានរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ និងបូកសរុបគម្រោងផែនការលទ្ធកម្ម ព្រមទាំងលើកសំណើកែសម្រួលផែនការលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល ប្រមូលផ្តុំ និងបូកសរុបចំណូល ដើម្បីរៀបចំសលាកបត្រកត់ត្រាចំណូលដែលត្រូវបង់ចូលថវិការដ្ឋប្រចាំខែ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់កម្រិត
- បែងចែកសម្ភារបរិក្ខារ និងប្រេងឥន្ធនៈ ជូនបណ្តាអង្គភាពនានា ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំនិងបើកប្រាក់បៀវត្ស និងប្រាក់សង្គមកិច្ច ជូនមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ ប្រមូលផ្តុំ សម្របសម្រួល ថែរក្សា និងលើកសំណើសុំគោលការណ៍លើការងារជួសជុលនិងថែទាំអគារ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធសុវត្ថិភាព និងអនាម័យ ព្រមទាំងសម្ភារ និងបរិក្ខារបច្ចេកវិទ្យាព័ត៌មានគ្រប់ប្រភេទនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំចុះកិច្ចបញ្ជិកាជាប្រចាំ នូវសលាកបត្រហិរញ្ញវត្ថុ និងគណនេយ្យរូបធាតុ
- រៀបចំ និងបូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ របាយការណ៍អនុវត្តថវិកា ៩ខែ និងរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល រៀបចំ និងបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការបស់ក្រសួង ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច
- ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមរៀបចំ និង/ឬ កែសម្រួលក្របខណ្ឌគតិយុត្តនិងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអនុវត្តថវិកាកម្មវិធីសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
១. ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖
- សម្របសម្រួលសកម្មភាពរដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងនៅថ្នាក់កណ្តាល ទាំងរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងនិងចរាចរជាប្រចាំថ្ងៃ នូវលិខិតចេញ លិខិតចូល និងឯកសារផ្សេងៗ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ អនាម័យ ក្នុងបរិវេណ និងជុំវិញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- កសាងផែនការបណ្តុះបណ្តាលធនធានមនុស្ស និងគ្រប់គ្រងស្ថិតិក្របខណ្ឌមន្រ្តីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- រៀបចំសំណើសុំដំឡើងកាំប្រាក់និងការលើកទឹកចិត្តនានាជូនមន្រ្តីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- ថតចម្លងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន ឬ អង្គភាពពាក់ព័ន្ធ តាមការណែនាំរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន
- រៀបចំតុបតែងលម្អទីស្តីការក្រសួង នៅរៀងរាល់ពិធីបុណ្យជាតិ អន្តរជាតិនានា តាមការណែនាំរបស់គណៈ-កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំលិខិតថ្វាយព្រះពរនិងជូនពរព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាតិ
- រៀបចំសម្ភារ អំណោយ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខកុមារកំព្រា យុទ្ធជនពិការដែលសម្រាកព្យាបាលតាមមជ្ឈមណ្ឌល និងមន្ទីរពេទ្យនានា តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងប្រព័ន្ធទិន្នន័យឯកសារចូល-ចេញ
- ធ្វើកំណត់ហេតុ និងរបាយការណ៍ការងាររបស់នាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
២. ការិយាល័យគណនេយ្យ មានភារកិច្ចដូចតទៅ៖
- សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំ ផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំកម្មវិធីចំណូល-ចំណាយថវិការបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- លើកសំណើសុំតែងតាំង និង/ឬ កែសម្រួលក្រុមការងារថវិកា រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទាន-រង ភ្នាក់ងារបើកផ្ដល់ ភ្នាក់ងារបើកផ្ដល់ជំនួស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករចំណូលរង និងក្រុមលទ្ធកម្មរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បង្កើត និង/ឬ កែសម្រួលតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និងចំណាយតាមនីតិវិធីបើកផ្ដល់សាច់ប្រាក់មុនរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រង ពិនិត្យតាមដានស្ថានភាពឥណទាន និងលើកសំណើសុំគោលការណ៍ចលនាឥណទានរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល និងបូកសរុបតម្រូវការប្រើប្រាស់សម្ភារ បរិក្ខារ និងប្រេងឥន្ធនៈ ព្រមទាំងសុំគោលការណ៍ និងប្រតិបត្តិការសម្រាប់ផ្គត់ផ្គង់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ និងបូកសរុបគម្រោងផែនការលទ្ធកម្ម ព្រមទាំងលើកសំណើកែសម្រួលផែនការលទ្ធកម្មរបស់អគ្គ-លេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំនិងបើកប្រាក់បៀវត្សនិងប្រាក់សង្គមកិច្ចផ្សេងៗ ជូនមន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ ប្រមូលផ្តុំ សម្របសម្រួល ថែរក្សា និងលើកសំណើសុំគោលការណ៍លើការងារជួសជុលនិងថែទាំអគារ សួនច្បារ បន្ទប់ទឹក ប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ប្រព័ន្ធសុវត្ថិភាព និងអនាម័យទាំងក្នុង និងក្រៅបរិវេណទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងនិងតាមដានការអនុវត្តចំណាយ គណនីថវិកាបុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងសម្របសម្រួល រជ្ជទេយ្យចំណូល
- សម្របសម្រួល ប្រមូលផ្តុំ និងបូកសរុបចំណូល ដើម្បីរៀបចំសលាកបត្រកត់ត្រាចំណូលដែលត្រូវបង់ចូលថវិការដ្ឋប្រចាំខែ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ និងបូកសរុបរបាយការណ៍អនុវត្តថវិកាប្រចាំខែ ប្រចាំត្រីមាស របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ របាយការណ៍អនុវត្តថវិកា ៩ខែដើមឆ្នាំ និងរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល រៀបចំ និងបូកសរុបរបាយការណ៍សម្រេចទូទាត់ថវិការបស់ក្រសួង
- ចូលរួមប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធដទៃទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមរៀបចំ និង/ឬ កែសម្រួលក្របខណ្ឌគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអនុវត្តថវិកាកម្មវិធីសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ត្រួតពិនិត្យការចុះបញ្ជិកាគណនេយ្យ និងផ្គូផ្គងការអនុវត្តចំណាយថវិកាក្នុងឆ្នាំ
- គ្រប់គ្រង ថែរក្សា និងតម្កល់ទុកនូវឯកសារគណនេយ្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំនិងទូទាត់តាមអាណត្តិបើកប្រាក់ នូវរាល់ការចំណាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ សម្របសម្រួល និងបូកសរុបរបាយការណ៍បង្វិលសងវិញ តាមរយៈអាណត្តិបើកប្រាក់
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៣. ការិយាល័យសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ មានភារកិច្ចដូចតទៅ៖
- រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពក្រោមឱវាទទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- គ្រប់គ្រង បែងចែក និងបើកផ្ដល់សម្ភារ សង្ហារឹម បរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងប្រេងឥន្ធនៈជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រង ត្រួតពិនិត្យ និងថែទាំយានយន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យ និងផ្តល់យោបល់លើការងារជួសជុលយានយន្ត របស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យ និងផ្តល់យោបល់លើសំណើសុំលក់ ជួល ផ្ទេរ និងដោះដូរទីតាំងដីធ្លី អគារ និងអចលនទ្រព្យ ដែលជាទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- ផ្សព្វផ្សាយ ណែនាំស្តីពីយន្តការ និងនីតិវិធីនៃការគ្រប់គ្រង តាមដាន និងផ្គូផ្គងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាមួយអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យ និងតាមដានលើការជួសជុលយានយន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួល និងបូកសរុបទិន្នន័យយានយន្ត ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំ និងបូកសរុបផលទុនទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំកិច្ចសន្យាលើការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រចាំឆ្នាំនូវបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ ដែលគ្រប់គ្រងនិងកាន់កាប់ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- គ្រប់គ្រង និងតាមដានការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- លើកសំណើសុំគោលការណ៍ជម្រះចេញពីបញ្ជីសារពើភណ្ឌនូវទ្រព្យសម្បត្តិរដ្ឋ ដែលមិនប្រើប្រាស់ ឬ ប្រើប្រាស់ លែងកើត
- លើកសំណើដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្នើសុំវិធានការដោះស្រាយពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងករណីដែលពុំអាចដោះស្រាយបាន
- រៀបចំ និងបូកសរុបរបាយការណ៍ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រចាំត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច
- ពិនិត្យ និងផ្តល់យោបល់ ព្រមទាំងលើកសំណើសុំគោលការណ៍ចាត់វិធានការរឹតបន្តឹង ឬ លើកទឹកចិត្តថវិកាលើជំពូក៦០ និង ជំពូក៦១ ចំនួន ៣% លើការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋពាក់ព័ន្ធ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច
- គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ប្រធាននាយកដ្ឋាន។
៤. ការិយាល័យពិធីការ មានភារកិច្ចដូចតទៅ៖
- ចាត់ចែងការងារពិធីការ និងសហការរៀបចំទិវាបុណ្យជាតិ និងអន្តរជាតិនានា និងពិធីផ្សេងៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទទួលភ្ញៀវជាតិ និងអន្តរជាតិ និងទទួលរៀបចំពិធីជប់លៀងសម្រាប់កម្មវិធីទាំងឡាយ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំពិធីការ នៅរៀងរាល់ការចុះហត្ថលេខាលើពិធីសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំកន្លែងប្រជុំនិងសិក្ខាសាលារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ថែរក្សានិងតុបតែងសាលប្រជុំ និងបន្ទប់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។