ទូរស័ព្ទ : ០១១៤៨០៧៧៧ អ៊ីម៉ែលទំនាក់ទំនង
 
facebook

English

  • ទំព័រដើម
  • រចនាសម្ព័ន្ធ
    • រចនាសម្ព័ន្ធគ្រប់គ្រង
      • អង្គការលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
      • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
      • ថ្នាក់ដឹកនាំនាយកដ្ឋាន
    • រចនាសម្ព័ន្ធរដ្ឋបាល
      • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
      • នាយកដ្ឋានបុគ្គលិក
      • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
      • នាយកដ្ឋានបណ្ណសារ
      • នាយកដ្ឋានផែនការថវិកា
      • មន្តីសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុរាជធានី-ខេត្ត
  • ផែនការ
    • ផែនការសកម្មភាពរួមដំណាក់កាលទី៣ (GDAP3)
    • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
    • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និង បទប្បញ្ញត្តិ
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សារាចរ
    • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
    • កិច្ចប្រជុំផ្ទៃក្នុង
    • សកម្មភាពសង្គម
    • កីឡាមិត្តភាព
  • ឯកសារ
    • បណ្ណាល័យឯកសារ
    • បណ្ណាល័យវីដេអូ
  • ចែករំលែកចំណេះដឹង

អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន

អង្គការលេខ​របស់​អគ្គលេខាធិការដ្ឋាន នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​

 

អគ្គលេខាធិការដ្ឋាន បំពេញ​មុខងារ​ជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លើបេសកកម្ម​ដូចតទៅ​​៖

  • ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សម្របសម្រួលសកម្មភាពការងារ រវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋាន ក្រោមឱវាទក្រសួង ពិសេសមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរាជធានី ខេត្ត
  • ធ្វើជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ការបណ្តុះបណ្តាល​និងវិក្រឹតការ នីតិកម្ម និងព័ត៌មានវិទ្យា។

អគ្គលេខាធិការដ្ឋាន​ មានភារកិច្ចដូចតទៅ​​៖​

  • សម្របសម្រួល ​សកម្មភាព​គ្រប់​ថ្នាក់ គ្រប់ផ្នែក​របស់​ក្រសួង​ នៅ​ថ្នាក់កណ្តាល និងរវាង​ថ្នាក់កណ្តាល​និង​ថ្នាក់​​​មូលដ្ឋាន​ ក្រោមឱវាទក្រសួង
  • លើកគម្រោង​ថវិកាក្រសួង ប្រមូលផ្តុំ​និង​សម្របសម្រួលជំពូកថវិកា​ បម្រើឱ្យរាល់ចំណាយ​របស់​ក្រសួង
  • គ្រប់​គ្រង​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង ដោយ​ទំនាក់ទំនង​ជាមួយអង្គភាព​ពាក់​ព័ន្ធ​នៃ​ក្រសួង ស្ថាប័ន​​
  • រៀបចំ​តួនាទីនិងតំណែង​ឯកទេស​របស់ស្ថាប័ន​ និងធនធានមនុស្ស
  • វាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង
  • សិក្សា ​និងវាយតម្លៃ​តម្រូវការសម្រាប់​កសាងឡើងវិញ​នូវសមត្ថភាព​ធនធានមនុស្ស​និង​ បង្កើន​​គុណភាព​វិជ្ជាជីវៈ​ផ្នែកសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ចំពោះ​មន្រ្តី​ក្រោមឱវាទក្រសួង និងមន្រ្តី​ក្រសួង ស្ថាប័នពាក់ព័ន្ធ
  • អនុវត្តការបណ្តុះបណ្តាល និង​ធ្វើវិក្រឹតការ​ជាប្រចាំ​ ដល់មន្រ្តី​រាជការរបស់ក្រសួង និង​មន្រ្តីរាជការក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តាមផ្នែកជាមូលដ្ឋានគ្រឹះនិងជំនាញឯកទេសនានា នៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ចូលរួម​រៀបចំ​សេចក្តីព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់​ក្រសួង
  • ណែនាំនិង​តាមដានការអនុវត្ត​ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង
  • ស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយកម្រង​លិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង
  • រៀបចំ ​ បង្កើត​ និង​ពង្រឹង​យុទ្ធសាស្រ្ត​និង​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ ទូរគមនាគមន៍​ ដើម្បី​ទ្រ​ទ្រង់​​​ដល់​​ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ​ ឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព​
  • អនុវត្តនិងគ្រប់គ្រង​គម្រោង “ការគ្រប់​គ្រង​ប្រព័ន្ធព័ត៌មានវិទ្យា​ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ” នៅ​គ្រប់​ដំណាក់-​កាល​ ដើម្បី​ធានា​ឱ្យបាន​នូវគោលដៅ​ នៃ​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​
  • ចូលរួម​រៀបចំនិងអនុវត្តផែនការ​ស្តីពី​ការដោះស្រាយផលប៉ះពាល់​សេដ្ឋកិច្ចសង្គម ដោយសារគម្រោង​អភិវឌ្ឍ​ន៍​
  • ចូលរួម ​រៀបចំនិងអនុវត្ត​គម្រោងថវិកា​សម្រាប់​អនុវត្ត​ផែនការ​​ស្តីពី​ ការដោះស្រាយផលប៉ះពាល់​សេដ្ឋកិច្ច​សង្គម ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍​។

រចនាសម្ព័ន្ធរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • នាយកដ្ឋានផែនការថវិកា
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ព័ត៌មានថ្មីៗ

  • សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកសរសេរកម្មវិធីទូរសព្ទដៃ (Mobile Developer/Programmer) បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • កិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ប្រចាំឆ្នាំ២០២២
  • សេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២២
  • សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ផ្នែកគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ ១រូប បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ត្រីហិរញ្ញវត្ថុ និងមន្ត្រីគុណភាពទឹក ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ
  • គេហទំព័រដើម
  • សេចក្ដីជូនដំណឹង
  • រចនាសម្ព័ន្ធ
  • រចនាសម្ព័ន្ធគ្រប់គ្រង
  • អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន
  • ថ្នាក់ដឹកនាំនាយកដ្ឋាន
  • រចនាសម្ព័ន្ធរដ្ឋបាល
  • នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • នាយកដ្ឋានបណ្ណសារ
  • មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
  • ផែនការ
  • ផែនការសកម្មភាពរួម
    ដំណាក់កាលទី៣ (GDAP3)
  • ផែនការយុទ្ធសាស្រ្តថវិកា (BSP)
  • របាយការណ៍វឌ្ឍនភាព
  • ច្បាប់ និងបទប្បញ្ញត្តិ
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • ប្រកាស
  • សារាចរ
  • លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • សកម្មភាព
  • កិច្ចប្រជុំផ្ទៃក្នុង
  • សកម្មភាពសង្គម
  • កីឡាមិត្តភាព
  • ឯកសារ
រក្សាសិទ្ធិ © ២០១៦ ដោយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុុ
អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ៊ីម៉ែល៖ gs@mef.gov.kh ទូរស័ព្ទ៖ (+៨៥៥)១១៤៨០៧៧៧
qr code