Comment are off
កិច្ចប្រជុំពិភាក្សាជាមួយនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក
នៅរសៀលថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម គុយ សាវុធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក ដោយផ្តោតសំខាន់លើកិច្ចដំណេីរការទូទៅ ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តការងារ កុំឱ្យរាំងស្ទះ ពាក់ព័ន្ធការងារមន្ត្រីរាជការក្រោមឱវាទក្រសួង។