ប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារអនុវត្តប្រចាំខែតុលា និងខែវិចិ្ឆកា របស់នាយកដ្ឋាននីតិកម្ម
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្រសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋាននីតិកម្ម ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ និងរកវិធានការដោះស្រាយបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦។ ជាលទ្ធផល កិច្ចប្រជុំ បានសម្របសម្រួលដោះស្រាយ និងពន្លឿនការអនុវត្តលើការងារអាទិភាពមួយចំនួន ដូចជា ការគិតគូរកែលម្អសកម្មភាពការងារកែទម្រង់របស់នាយកដ្ឋាន, ការរៀបចំផែនការសកម្មភាព និងកំណត់លក្ខខណ្ឌយោងការងារមន្ត្រីជាប់កិច្ចសន្យា (TOR) ដែលត្រូវគិតគូរជ្រើសរើសបន្ថែម ក្នុងគោលដៅគាំទ្រ និងធានាប្រសិទ្ធភាពការងារ, ការរៀបចំកម្រងស្តង់ដារសេវាសាធារណៈ ដើម្បីគាំទ្រដល់ច្រកចេញ-ចូលតែមួយនៅទីស្តីការក្រសួង និងការកែសម្រួលយន្តការការងារបន្ត របស់នាយកដ្ឋាន ជាដើម។