Comment are off
កិច្ចប្រជុំក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្តនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ល.)
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្តនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ល.) បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារ ក.ស.ល. និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីបូកសរុប និងពិនិត្យពិភាក្សាលើរបៀបវារៈ ចំនួន ៣ គឺ ១.របាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ សម្រាប់ការងារក្រៅកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, ២.ស្ថានភាពគណនីប្រាក់រង្វាន់ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និង៣.ផ្សេងៗ។