កិច្ចប្រជុំក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតបច្ចេកទេស
នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតបច្ចេកទេស បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន និងសមាជិកទាំងអស់ ដើម្បីពិនិត្យលើសេចក្ដីព្រាងបឋមឯកសារចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក្រុមការងារបច្ចេកទេសបានរៀបចំព្រាងមក ក្នុងគោលដៅប្រមូលធាតុចូល និងធ្វើការកែសម្រួលបន្ថែមឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ឈានទៅសម្រេចបានជាសេចក្ដីព្រាងកម្រិតបច្ចេកទេស មុននឹងដាក់ឆ្លងការពិនិត្យពីសំណាក់ក្រុមការងារកម្រិតបច្ចេកទេសរបស់គ្រប់អង្គភាពក្រោមឱវាទក្រសួង និងការសម្រេចចុងក្រោយដោយការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ ស្របតាមផែនការសកម្មភាពការងារដែលគ្រោងទុក។