Comment are off
បទបង្ហាញចែករំលែកបទពិសោធន៍អំពីច្រកចេញចូលតែមួយទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្
ឆ្លើយតបតាមសំណើរបស់ឯកឧត្តមរដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីច្រកចេញចូលតែមួយទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន និងគ្រប់និយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីបានជាមូលដ្ឋានបន្ថែមក្នុងការគិតគូររៀបចំច្រកចេញចូលតែមួយនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនាពេលខាងមុខ។