Comment are off
កិច្ចប្រជុំណែនាំស្តីពីកិច្ចការបណ្ណសារ
នាព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំណែនាំស្តីពីកិច្ចការបណ្ណសារ ក្រោមការដឹកនាំរបស់លោក គុយ សៀ ប្រធាននាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋាន ដោយមានការចូលរួមពីមន្ត្រីបង្គោលនៃគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ០៤ គឺ ៖
១. ការងារតម្កល់ឯកសារ
២. ការជម្រះចោលឯកសារ
៣. វឌ្ឍនភាពការគ្រប់គ្រងបណ្ណសារប្រចាំឆមាសទី១
៤. បញ្ហាផ្សេងៗ។