Comment are off
កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការលើកទឹកចិត្តគម្រោងវិនិយោគ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមជាមួយអគ្គនាយកដ្ឋានគោលនយោបាយ
នារសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការលើកទឹកចិត្តគម្រោងវិនិយោគ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យពិភាក្សានិងផ្ទៀងផ្ទាត់ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ អំពីការ លើកទឹកចិត្តគម្រោងវិនិយោគតាមវិស័យអាទិភាពមួយចំនួន ក្នុងគោលដៅទាក់ទាញ និងសម្រួលការវិនិយោគ ស្របទៅតាមការវិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ។