Comment are off
ការជួបជុំជាមួយក្រុមកីឡាករបាល់ទាត់អគ្គលេខាធិការដ្ឋាន ដែលត្រៀមចូលរួមប្រកួតក្នុងកម្មវិធីប្រកួតពានរង្វាន់ “អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ ឆ្នាំ២០១៩”
នារសៀលថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបប្រជុំជាមួយក្រុមកីឡាករបាល់ទាត់អគ្គលេខាធិការដ្ឋាន ដែលត្រៀមចូលរួមប្រកួតក្នុងកម្មវិធីប្រកួតពានរង្វាន់ “អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ ឆ្នាំ២០១៩” ក្នុងគោលបំណងជួបសំណេះសំណាល ផ្ដល់អនុសាសន៍ណែនាំនិងបច្ចេកទេសមួយចំនួន ព្រមទាំងលើកទឹកចិត្ត និងជម្រុញស្មារតីដល់កីឡាករទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីសាមគ្គីគ្នាជាក្រុម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានប្រគល់ជូននូវឯកសណ្ឋាននិងសម្ភារកីឡាមួយចំនួនទៀតដល់កីឡារករទាំងអស់សម្រាប់ប្រើប្រាស់ក្នុងការប្រកួតផងដែរ។