Comment are off
កិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម នៃការអនុវត្តថវិកាឆ្នាំ២០១៧ ជាមួយគ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង បានសម្របសម្រួលរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម នៃការអនុវត្តថវិកាឆ្នាំ២០១៧ ជាមួយគ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គុណភាព និងភាពទាន់ពេលវេលា នៃការបូកសរុបរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាឆ្នាំ២០១៧ របស់ក្រសួង ត្រៀមសម្រាប់កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០១៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ។