Comment are off
កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) លើកទី១ អាណត្តិទី១
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ល.ក លើកទី១ អាណត្តិទី១ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។
ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។