Comment are off
ឯកឧត្តម WANG YI គណៈប្រតិភូរបស់សាជីវកម្មធានាឥណទាន និងការនាំចេញរបស់ប្រទេសចិន (China Export and Credit Insurance Corporation) ចូលជួបសំដែងការគួរសម ជាមួយ
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១០:៣០ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ-វត្ថុ, ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យគណៈប្រតិភូរបស់សាជីវកម្មធានាឥណទាន និងការនាំចេញរបស់ប្រទេសចិន (China Export and Credit Insurance Corporation) ហៅកាត់ថា SINOSURE ដឹកនាំដោយឯកឧត្តម WANG YI ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុហិរញ្ញប្បទានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឱកាសនៃការពង្រីកប្រតិបត្តិ-ការនៅកម្ពុជារបស់ក្រុមហ៊ុន SINOSURE ។