Comment are off
ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី បាននាំយកនូវទេយ្យទាន គ្រឿងបិរក្ខារ ឧបភោគបរិភោគ ក៏ដូចជាទេយ្យវត្ថុមួយចំនួនទៀតដូចជា អាល់កុល និងម៉ាស ទៅប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តទាំង ២ ក្នុងឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី បាននាំយកនូវទេយ្យទាន គ្រឿងបិរក្ខារ ឧបភោគបរិភោគ ក៏ដូចជាទេយ្យវត្ថុមួយចំនួនទៀតដូចជា អាល់កុល និងម៉ាស ទៅប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តទាំង ២ ក្នុងឃុំព្រែកតាមាក់ គឺវត្តសុវណ្ណវតី និងវត្តសិរីសាគរ ព្រមជាមួយនឹងថវិកាកសាងវត្ត ប្រគេនព្រះសង្ឃ និងជូនយាយជី តាជី អាចារ្យ និងគណៈកម្មការវត្ត បន្ថែមមួយចំនួនទៀត។ សូមបញ្ជាក់ជូនថា ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន ការប្រគេនទេយ្យទាននេះត្រូវបានរៀបចំដោយសង្ខេបខ្លី និងមានអ្នកចូលរួមតិចប៉ុណ្ណោះ ព្រមទាំងគោរពខ្ជាប់ខ្ជួនតាមវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។