Comment are off
ឯកឧត្តមអគ្គលេខាធិការទទួលជួបសំណេះសំណាលជាមួយក្រុមកីឡាករតេក្វាន់-ដូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានអង្គភាពទទួលបន្ទុកសម្របសម្រួលកីឡាតេក្វាន់-ដូ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារ បានទទួលជួបសំណេះសំណាលជាមួយក្រុមកីឡាករតេក្វាន់-ដូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមប្រកួតតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺទទួលបានមេដាយមាស ៥, ប្រាក់ ១ និងសំរឹទ្ធ ៥ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានប្រគល់ជូននូវថវិកាឧបត្ថម្ភមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ផងដែរ។