អញ្ជើញទស្សនាស្ដង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ នៅវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុករៀបចំស្តង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានដាក់តាំងនូវសៀវភៅ ឯកសារ ម៉ាកែត និងទិន្នន័យជាក្រាហ្វិក រូបភាព និងវីដេអូផ្សេងៗ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ សំដៅបម្រើឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន ដែលក្រសួបានរៀបចំនិងអនុវត្តសម្រេចបានសមិទ្ធផលគិតចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន ដោយសៀវភៅ ឯកសារ និងទិន្នន័យទាំងនេះ បានទទួលការសហការផ្ដល់ជូនពីគ្រប់អគ្គនាយកដ្ឋាន ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនទស្សនាក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះដែរ ស្ដង់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានទទួលកិត្តិយសអញ្ជើញចូលទស្សនាពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។