សិក្ខាសាលា ស្ដីពីការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ និងការរៀបចំបូកសរុបផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៩-២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃទី ០៧-០៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលរៀបចំសិក្ខាសាលា ស្ដីពីការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ និងការរៀបចំបូកសរុបផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៩-២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងក្រុមការងារថវិកាដែលមានសិទ្ធិសម្រេច នៃអង្គភាពថវិកា ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួង។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា បូកសរុប ក៏ដូចជាប្រមូលធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៩-២០២១ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រថវិការួមរបស់ក្រសួ ងអាចសម្រេចបានទាន់ពេលវេលា និងសម្រួចឱ្យកាន់តែមានគុណភាព ប្រកបដោយសុក្រឹតភាព សង្គតិភាព ស្របតាមសារាចរលេខ ០២ សរណន ចុះថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៨ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០១៩-២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។