សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំ សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីរាជការចំនួន ១៦០ នាក់ ដែលជាប្រធាន និង អនុប្រធានក្រុមការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងបណ្តាក្រសួង-ស្ថាប័ន ។ សិក្ខាសាលានេះធ្វើឡើងរយៈពេល១ថ្ងៃ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំ និង អនុវត្តផែនការបណ្តុះបណ្តាលឆ្នាំ២០១៨ លើមុខជំនាញចាំបាច់ ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។