សិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយវឌ្ឍនភាពការងារកែទម្រង់ និងបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធី” ជូនដល់មន្ត្រីរាជការនៃក្រសួងការពារជាតិ
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ,
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយវឌ្ឍនភាពការងារកែទម្រង់ និងបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធី” ជូនដល់មន្ត្រីរាជការនៃក្រសួងការពារជាតិ។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការសម្របសម្រួលផ្ដល់ជាគ្រូបង្គោលពីអគ្គលេខាធិការដ្ឋាន កសហវ និងអង្គភាពពាក់ព័ន្ធដទៃទៀត។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាបទពិសោធន៍មួយចំនួននៃការអនុវត្តថវិកាកម្មវិធី ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក ជូនដល់មន្ត្រីរាជការនៃក្រសួងការពារជាតិ។