Comment are off
សិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្តីពីការដាក់ឱ្យ ប្រើប្រាស់ស្តង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍” នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្តីពីការដាក់ឱ្យ ប្រើប្រាស់ស្តង់ដានីតិវិធីប្រតិបត្តិសម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍” នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងអ្នកពាក់ព័ន្ធចំនួន ១៦៤ នាក់, នៅថ្ងៃ ពុធ ៨រោច ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ