សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្ត្រីនគរបាលមកពីស្នងការដ្ឋានខេត្តព្រះសីហនុ, ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ នៃក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានបន្តសហការគ្នាបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្ត្រីនគរបាលមកពីស្នងការដ្ឋានខេត្តព្រះសីហនុ, ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ នៃក្រសួងមហាផ្ទៃ។ សិក្ខាសាលារយៈពេល០២ថ្ងៃនេះ មានគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលផ្តោតលើការបណ្តុះបណ្តាលមន្រ្តីនគរបាលដែលជាស្នងការហិរញ្ញវត្ថុ ដើម្បីត្រៀមចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និងការអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា នៅឆ្នាំ ២០១៨ ខាងមុខនេះ។