Comment are off
សន្និសីទស្ដីពីគោលនយោបាយកំណែទម្រង់អន្តរជាតិ KRI-ISOS 2021 ក្រោមប្រធានបទ “សមត្ថភាពរបស់រដ្ឋក្នុងកិច្ចអភិវឌ្ឍជាតិក្រោយវិបត្តិកូវីដ-១៩: កាលានុវត្តភាព និងបញ្ហាប្រឈមចំពោះកិច្ចសហប្រតិបត្តិការវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន”
នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអ.គ.ហ បានចូលរួម និងធ្វើបទអន្តរាគមន៍នៅក្នុងសន្និសីទស្ដីពីគោលនយោបាយកំណែទម្រង់អន្តរជាតិ KRI-ISOS 2021 ក្រោមប្រធានបទ “សមត្ថភាពរបស់រដ្ឋក្នុងកិច្ចអភិវឌ្ឍជាតិក្រោយវិបត្តិកូវីដ-១៩: កាលានុវត្តភាព និងបញ្ហាប្រឈមចំពោះកិច្ចសហប្រតិបត្តិការវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន” ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធ Video Conference ក្រោមការសម្របសម្រួលដោយប្រទេសវៀតណាម និងដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជា កម្ពុជា, ថៃ, វៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។