Comment are off
សន្និសីទសារព័ត៌មានស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩
នាព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសន្និសីទសារព័ត៌មានស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ សន្និសីទសារព័ត៌មាននេះត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយ និងជម្រាបជូនវិស័យឯកជន, ដៃគូអភិវឌ្ឍន៍ និងសាធារណជនទូទៅ ឱ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់ និងខ្លឹមសារនៃវិធានការ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលបានដាក់ចេញ និងប្រកាសកន្លងមក។