សន្និសីទសារព័ត៌មានសីពី “សមិទ្ធផលសម្រេចបានរយៈពេលៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តមអគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងអង្គភាពសំខាន់ៗក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួនទៀត បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានសីពី “សមិទ្ធផលសម្រេចបានរយៈពេលៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ដែលត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ សន្និសីទសារព័ត៌មាននេះមានគោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណជនអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ និងផ្ដល់ឱកាសដល់អ្នកសារព័ត៌មានពីគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមទទួលយកព័ត៌មានដើម្បីផ្សព្វផ្សាយជាសាធារណៈ។