វិបស្សនាស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
ក្រុងបានលុង ខេត្តរតនគិរី, ថ្ងៃទី ០៣ – ០៥ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេស បានរៀបចំសម្របសម្រួលវិបស្សនា ស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិក ៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកហិរញ្ញវត្ថុ និងសមាសភាពក្រុមការងារថវិកា មកពីបណ្តាអង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមឱវាទក្រសួង។
អង្គវិបស្សនានេះ មានគោលបំណងចម…្បងចំនួន ០៣ ដូចខាងក្រោម ៖
១) ការរៀបចំគម្រោងចំណូល-ចំណាយថវិកា ដែលបានស្នើឡើង ម្តងមួយអង្គភាពថវិកាៗ កាន់តែមានគុណភាព ផ្អែកតាមគោលការណ៍ណែនាំថ្មីៗ ដែលជាមូលដ្ឋាន និងក្របខ័ណ្ឌនៃការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០១៨ ដោយអនុលោមតាមគោលការណ៍កំណត់ក្នុងសារាចរណែនាំ ០៤
២) អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបូកសរុបគម្រោងចំណូល-ចំណាយថវិកា មូលហេតុកើន-ថយ និងអាចផ្ញើជូនអគ្គនាយកដ្ឋានវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទាន់ពេលវេលា
៣) អង្គភាពថវិកា អាចត្រៀមលក្ខណៈបន្ថែម សម្រាប់ការរៀបចំការពិនិត្យវាយតម្លៃការអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ ២០១៧ ដែលនឹងរៀបចំឡើងនាពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៧ ខាងមុខ។
អង្គវិបស្សនា ផ្តោតសំខាន់លើរបៀបវារៈចំនួន ០៤ ដូចតទៅ ៖
១) បទបង្ហាញអំពីកញ្ចប់ថវិកាឆ្នាំ២០១៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០១៨-២០២០ របស់ក្រសងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២)កិច្ចពិភាក្សាលើគម្រោងថវិការបស់អង្គភាពថវិកាថ្នាក់កណ្តាលទាំង ២០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង២៥
៣. ការបូកសរុបតួលេខបឋម នៃគម្រោងថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារយៈពេល ០៣ថ្ងៃ
៤. ផ្សេងៗ។