Comment are off
លោកបណ្ឌិត Graeme Buckley, នាយកប្រចាំតំបន់នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូលជួបសម្ដែង ការគួរសម
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យ លោកបណ្ឌិត Graeme Buckley, នាយកប្រចាំតំបន់នៃអង្គការអន្តរជាតិខាងការងារ (International Labour Organization – ILO) ទទួលបន្ទុកប្រទេសថៃ, កម្ពុជា និងឡាវ ដែលទើបត្រូវបានតែងតាំងនាពេលថ្មី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់ ILO ជាមួយនឹងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ១០:៣០ ព្រឹក នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ប្រភព៖ ហ្វេសប៊ុកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ