ពិធីអបអរសាទរខួបឆ្នាំទី៥០ នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, ឯកឧត្ដម គុយ សាវុធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន បានចូលរួម ពិធីអបអរសាទរខួបឆ្នាំទី៥០ នៃការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់ ស្ដីអំពី “ ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា “ វេទិកាផ្ដោតសំខាន់លើ ១.ការរួមចំណែករបស់ធនាគារក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ២.បញ្ហាប្រឈម និង ៣.កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។