Comment are off
ពិធីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧ នៃទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៨
នាព្រឹកថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, មន្ត្រីជានារី នៃអគ្គលេខាធិការដ្ឋាន បានចូលរួមក្នុងពិធីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧ នៃទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាការ ជាពិសេសមន្ត្រីរាជការជានារី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។