ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក នៅពហុកីឡដ្ឋានជាតិ
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក នៅពហុកីឡដ្ឋានជាតិ” ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា និងអត្តពលិក កីឡាករ កីឡាការិនី ជាច្រើនរូបទៀត។ ក្នុងពិធីនេះក៏មានរៀបចំជាការប្រកួតបង្ហាញគណៈអធិបតី និងអ្នកចូលរួម លើការប្រកួតហែលទឹកចំនួន ៨ វិញ្ញាសា ដោយមានចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពីក្លឹបក្រសួងស្ថាប័ន និងការប្រកួតបាល់ក្នុងទឹករវាងក្រុមរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ហើយនៅចុងបញ្ចប់នៃពិធីក៏មានការចែកមេដាយដល់កីឡាករ កីឡាការិនីជ័យលាភីក្នុងការប្រកួតរយៈពេល ៣ ថ្ងៃកន្លងមកផងដែរ។