ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៩
នាព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹក និងបុគ្គលិកមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់។