ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១០៨ អង្គ និងដូនជី តាជី តាអាចារ្យចំនួន ២១ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ពិធីរាប់បាត្រប្រគេនព្រះសង្ឃនេះ ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ក៏ដូចជាដើម្បីប្រោះព្រំលើករាសី សុំសេចក្ដីសុខសប្បាយ ជូនមន្ត្រីរាជការ និងបុគ្គលិក របស់អង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។