ពិធីផ្សព្វផ្សាយ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៣ របស់ក្រសួងព័ត៌មាន
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងព័ត៌មាន, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំកាងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: បានដឹកនាំមន្រ្តីពាក់ព័ន្ធដើម្បីចូលរួម និងសម្របសម្រួល ក្នុងពិធីផ្សព្វផ្សាយ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៣ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមកាងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ប្រចាំក្រសួងព័ត៌មាន។ គោលបំណងនៃការផ្សព្វផ្សាយនេះគឺដើម្បី (១) ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ក្រសួងព័ត៌មាន និង (២) គាំទ្រនិងពង្រឹងសមត្ថភាព បន្ថែមដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងព័ត៌មាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ ផែនការសកម្មភាព សម្រាប់គាំទ្រ ដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ជាពិសេស នៅក្នុងដំណាក់កាលទី៣ និងដំណាក់កាលបន្តបន្ទាប់។