Comment are off
ប្រជុំស្ដីពីការរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគម្រោង FMWG ជំហានទី២
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ ព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអមដោយមន្រ្តីជំនាញពាក់ព័ន្ធ បានចូលរួមប្រជុំស្ដីពី ការរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) ជំហានទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី រៀបចំសមាសភាពក្រុមការងារគ្រប់គ្រងគម្រោង FMIS ជំហានទី២ ក្នុងគោលបំណងដំណើរការគម្រោងឱ្យមានប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព និងបានបង្ហាញអំពីផែនការយុុទ្ធសាស្រ្ដគម្រោង FMIS ជំហានទី២ ដើម្បីទទួលបានការពិនិត្យ និងផ្ដល់មតិយោបល់ សម្រាប់ជាធាតុចូលក្នុងការអនុវត្តគម្រោងឆ្ពោះទៅកាន់ភាពជោគជ័យ។