Comment are off
ប្រជុំស្ដីពីការត្រួតពិនិត្យ របាយការណ៍វឌ្ឍនភាពសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ របស់អគ្គលេខាធិការដ្ឋាន
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងគ្រប់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីតំណាងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យពិភាក្សា លើការត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពសមិទ្ធកម្ម នៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣ (GDAP-3) ប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។