Comment are off
ប្រជុំរៀបចំធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំលេខ០០៥
កាលពីថ្ងៃ ពុធ ៨កើត ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំជាមួយគ្រប់តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដើម្បីពិនិត្យពិភាក្សា និងស្ដាប់នូវមតិយោបល់បន្ថែម ពាក់ព័ន្ធនឹងសេចក្ដីព្រាងបឋម នៃបច្ចុប្បន្នកម្មសេចក្ដីណែនាំលេខ ០០៥ សហវ. ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្ដីពីគោលការណ៍និងនីតិវិធីសម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក្រុមការងារអគ្គលេខាធិការដ្ឋាន បានរៀបចំបញ្ចប់ជាស្ថាពរនាពេលថ្មីៗនេះ។