ប្រជុំពិភាក្សាអំពីសំណើសុំអនុវត្តចំណាយលើការងារបង្រ្កាបបទល្មើសតាមនីតិវិធីរជ្ជទេយ្យបុរេប្រទាន របស់ក្រសួងកសិកម្ម
នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារ និងរិះរកវិធានការដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ជាពិសេសការអនុវត្តចំណាយថវិកា តាមរជ្ជទេយ្យបុរេប្រទាន និងនីតិវិធីលទ្ធកម្មសាធារណៈ។ កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស ដោយផ្តោតសំខាន់ទៅលើការសម្របសម្រួល តាមដាន គាំទ្រ និងជំរុញដល់ការអនុវត្តការងាររបស់អង្គភាពមូលដ្ឋានក្រោមឱវាទក្រសួង ដោយរៀបចំគោរពសុំការពិនិត្យនិងសម្រេចពីថ្នាក់ដឹកនាំក្រសួង លើការកំណត់យន្តការការងារបន្តបន្ទាប់ទៀត ដើម្បីធានាប្រសិទ្ធភាពការងារ។