Comment are off
ប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាមួយក្រុមការងាររៀបចំថវិការបស់ក្រសួង ស្ថាបន និងមន្ទីរជំនាញរាជធានី ខេត្ត ក្នុងវិស័យរដ្ឋបាលទូទៅ ស្ដីពីការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៨ : ៣០ នាទីព្រឹក នៅសាលប្រជុំអគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការសម្របសម្រួលកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា ក្រោមការដឹកនាំរបស់ឯកឧត្តម ចាន់ សុធី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រុមការងារថវិកាដែលមានសិទ្ធិសម្រេចលើគម្រោងថវិកាឆ្នាំ២០១៧ នៃគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈចំនួន ០៣ ដូចតទៅ៖
១.ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៧-២០១៩
២.គម្រោងផែនការចំណូល- ចំណាយថវិកាឆ្នាំ២០១៧
៣.ផ្សេងៗ។