ប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារអនុវត្តប្រចាំខែតុលា និងខែវិចិ្ឆកា របស់នាយកដ្ឋានព័ត៌មានវិទ្យា
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរិះរកវិធានការដោះស្រាយបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់។ កិច្ចប្រជុំនេះ បានពិភាក្សាគិតគូរត្រៀមជាស្រេច ក្នុងការរៀបចំផែនការ និងឧបករណ៍គាំទ្រដល់ការធ្វើទំនើបកម្មផ្នែកព័ត៌មានវិទ្យា នៅទីស្តីការក្រសួង, ការរៀបចំកម្មវិធីទូរស័ព្ទស្មាតហ្វូនសម្រាប់គ្រប់គ្រងយានយន្តស្លាកលេខរដ្ឋ១០ របស់ក្រសួង ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការត្រៀមសាកល្បងកម្មវិធី Smart Officre នៅដើមឆ្នាំ២០១៧ និងការគិតគូរពីប្រភពធនធាន ក្នុងការគាំទ្រដល់សកម្មភាពកែទម្រង់របស់នាយកដ្ឋាន ជាដើម។