Comment are off
ប្រជុំជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមអគ្គលេខាធិការ និងសហការី នៃគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំដំបូងជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលដឹកនាំដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាពីការចុះធ្វើសវនកម្ម និងការត្រៀមឯកសារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា គាំទ្រដល់ការចុះបំពេញបេសកកម្មរបស់ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។